ភ្នំពេញ ៖ ប្រធានសមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់អ្នកឧកញ៉ា និង ឧកញ៉ា ចូលរួមបរិច្ចាគថវិកាតាមការស្ម័គ្រចិត្តជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជម្រាបដល់ អ្នកឧកញ៉ា និង ឧកញ៉ា ដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជាទាំងអស់ សូមចូលរួមបរិច្ចាគថវិកាតាមការស្ម័គ្រចិត្តជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ដើម្បីបង្ហាញពីសាមគ្គីភាពនៃមហាគ្រួសារឧកញ៉ាកម្ពុជា និងសកម្មភាពសប្បុរសធម៌។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម អ្នកឧកញ៉ា និង ឧកញ៉ា ដែលមានទឹកចិត្តចូលរួមឧបត្ថម្ភ សូមទាក់ទងមក សមាគមឧកញ៉ាកម្ពុជា តាមរយៈលេខទូរស័ព្ទលេខ ០១២ ៨១០ ៨១១ ឬ ០៧៨ ៨៨៨ ៥៩១ ឬ ០១៦ ៣១៣ ៧៧៧ ឬ បញ្ជាក់តាមរយៈ តេឡេក្រាមផ្ទាល់របស់ក្រុមការងារលេខាធិការដ្ឋាន ៕