លោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ​ព្រមទាំងសហការីទាំងអស់ សូមជូនពរឆ្នាំថ្មីដល់ លោកគ្រូ អ្នកគ្រូ ដែលជាព្រឹទ្ធាចារ្យ​ សាស្ត្រាចារ្យ ក៏ដូចជាមរតកនៃធនធានសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលនៃការជួបជុំ និងក្នុងឱកាសនៃការជិតឈានចូលមកដល់នូវសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខ្ញុំ​ និងក្រុមគ្រួសារ ​ព្រមទាំងសហការីទាំងអស់ សូមជូនពរឆ្នាំថ្មីដល់ លោកគ្រូ អ្នកគ្រូ ដែលជាព្រឹទ្ធាចារ្យ​ សាស្ត្រាចារ្យ ក៏ដូចជាមរតកនៃធនធានសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ ដែលលោកបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ខ្មែរ ហើយចូលរួមបង្ហាត់បង្រៀនកូនខ្មែរជំនាន់ក្រោយឱ្យថែរក្សាភាពសំបូរបែប ក៏ដូចជាភាពអស្ចារ្យនៃមរតកវប្បធម៌របស់កម្ពជា។ មរតកវប្បធម៌​ អរិយធម៌ដ៏ល្អផូរផង់គ្មានពីររបស់កម្ពុជានេះ បានផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរជំនាន់មុខ ជាមួយនឹងកូនខ្មែរគ្រប់ៗជំនាន់ជាបន្តបន្ទាប់ ដើម្បីរួមគ្នា​ សហការគ្នាជាធ្លុងមួយ ក្នុងស្មារតីមហាគ្រួសារខ្មែរ ឆ្ពោះទៅការកសាងមោទនភាពជាតិ និងកិត្យានុភាពជាតិលើគ្រប់វិស័យ នៅគ្រប់ទិសទី។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏សូមបារមីនៃវត្ថុស័ក្តិសិទ្ធ និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សាព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សូមលោកទទួលបាននូវសេចក្ដីសុខសុភមង្គលបវរមហាប្រសើរថ្លៃថ្លា និងពុទ្ធពរដ៏ឧត្តុង្គឧត្តម ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print