លោក គីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញអមដំណើរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងពិធីចុះហត្ថលេខាលើពីធីសារចងសម្ព័ន្ធមេត្រីភាពរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញអមដំណើរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ក្នុងពិធីចុះហត្ថលេខាលើពីធីសារចងសម្ព័ន្ធមេត្រីភាពរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញ ជាអធិបតីភាពប្រកាស នៅក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។

ពិធីនេះក៏មានការចូលរួមពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលកិច្ចការព្រំដែន និងទទួលទិសភូមិភាគទី៣, ៤, និងទី៥, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក ឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជារការ កងពលធំអន្តរគមន៍លេខ៣ រួមនឹងថ្នាក់ដឹកនាំ នាយទាហ៊ាន ពលទាហ៊ាន ជាច្រើនរូបផ្សេងទៀតផងដែរ ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បាន នាំយកអំណោយ និងសម្ភារៈ អង្ករក៏ដូចជាថវិកាមួយចំនួន ដើម្បីប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ ៨ ដើម្បីទុកប្រើប្រាស់ និងដោះស្រាយការងារចំពោះមុខ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print