ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីចូលរួមសម្ពោធសមិទ្ធផលប្រព័ន្ធចម្រោះទឹកស្អាត ។
...
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖
«នៅពេលនេះ ខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងដើម្បីចូលរួមសម្ពោធសមិទ្ឋផលប្រព័ន្ឋ ចម្រោះទឹកស្អាត។ ជាមួយគ្នានេះដែរ ខ្ញុំនឹងឆ្លៀតយកឱកាសនេះចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពិនិត្យសមិទ្ឋផលជាតិ និងបញ្ហាប្រឈមនានានៅតាមបណ្តាខេត្តមួយចំនួននៅជុំវិញទន្លេសាប។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕
ដោយ៖ សុវណ្ណារ៉ា
...