ម៉ូតូសង់ប៊ិចកំពុងឆ្លងផ្លូវ ត្រូវម៉ូតូស្កុបពីបុកពេញទំហឹង រងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខបុរីញ៉ូថោន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

...

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូអាសង់ប៊ិច សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-8549 ជិះតាមផ្លូវសពវៀតណាមទិសដៅពីជើងទៅត្បូង ឡើងមកផ្លូវសហព័ន្ធរុស្សី ពេលឆ្លងបានបន្តិចដោយមិនបានស៊ីញ៉ូហើយមិនមើលឆ្វេងមើលស្តាំ ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូហុងដារស្កុបពី ពណ៌ស ពាក់ស្លាកលេខ 1FA-5887 តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចក៏បានទៅបុកចំពីមុខពេញទំហឹងបណ្តាលបុរសជិះម៉ូតូសង់ប៊ិច ដួលបោកក្បាលទៅថ្នល់ក្អួតចេញសុទ្ធតែឈាម រីឯបុរសជិះស្កុបពី បែកក្បាលហូរឈាមពេញមុខ ភ្លាមៗនោះបុរសជិះសង់ប៊ិចដែលធ្ងន់ធ្ងរត្រូវរថយន្តក្លីនិកឯកជនមកដឹកទៅសង្គ្រោះ ដោយឡែកបុរសជិះស្កុបពី រងចាំសាច់ញាតិមកទទួលដឹកទៅពេទ្យ ។

ក្រោយពេលកើតហេតុម៉ូតូដែលខូចខាតទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ៕

image2

image3

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print