ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញចង.កស្លាប់នៅក្នុងផ្ទះចោលកូន៣នាក់ ដែលករណីនេះត្រូវបានគេសង្ស័យថា ស្ត្រីគិតខ្លីរូបនេះអន់ចិត្តបន្តិចបន្ទួចជាមួយប្ដីរបស់គាត់ ខណៈគាត់ប្រើប្ដីឲ្យទៅមើលទឹកស្រែតែប្ដីមិនទៅ។
...
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះបាយស្រ្តីរងគ្រោះស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា ស្រ្តីចិត្តស្រាលគិតខ្លីសម្រេចចង.កធ្វើអត្តឃាតចោលកូនតូចៗដល់ទៅ៣នាក់ខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ង៉ែត ដា អាយុ២២ឆ្នាំ មានប្ដីនិងកូនស្រីតូចៗចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ រស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពបន្តថា ស្រ្តីរងគ្រោះបានយកក្រមា ពណ៌ខៀវ ចង.កព្យួរនិងផ្លានផ្ទះបាយផ្នែកខាងក្រោយបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មចោលកូននិងប្ដី។
ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចពាក់ព័ន្ធនាំគ្នាចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវហើយឃើញថា ស្រ្តីរងគ្រោះពិតជាស្លាប់ចង.កធ្វើអត្តឃាតពិតប្រាកដ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងឃាតកម្មនោះឡើយ រួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងទៅតាមប្រពៃណី ហើយមូលហេតុការស្រ្តីចង.កធ្វើអត្តឃាតខាងលើនេះពុំមានរឿងអ្វីធំដុំនោះឡើយ គ្រាន់តែគេដឹងថា ស្រ្តីរងគ្រោះបានអន់ចិត្តនឹងប្តីខណៈគាត់បានរអ៊ូរទាំមិនទៅមើលទឹកស្រែគិតតែមើលទូរទស្សន៍៕




ដោយ៖ ប៉ឹម ពិន
...