នគរបាលខណ្ឌចំការមនបាញ់គំរាម២គ្រាប់ ឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ប៉ុនប៉ងលួចកង់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនបានភ្លាមៗនិងបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ថែមទៀត។

...

ហេតុការណ៍នះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតាល់តិច ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់រថយន្តដែលនៅខាងក្នុងផ្ទះបានមើលឃើញក្នុងកាមេរ៉ាសុវត្ថិភាពរបស់ខ្លួន គឺមានជនសង្ស័យ៤នាក់ បាននឹងកំពុងធ្វើសកម្មភាព ក៏ចេញបើកទ្វារផ្ទះរួចដេញចាប់ជនសង្ស័យរហូតដល់ ស្ថានីយ៍ប្រេងឥន្ធនៈតាល់តិច និងស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងនោះនាំគ្នាជួយដេញចាប់ ហើយពេលនោះសមត្ថកិច្ចឃើញដូច្នេះក៏បានដកកាំភ្លើង បាញ់ឡើងលើចំនួន២គ្រាប់ ហើយត្រូវបានសន្តិសុខ ឃាត់ខ្លួនបានម្នាក់យកទៅទីស្នាក់ការផ្សារដើមគរ ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ ដើម្បីស្វែងរកបក្ខពួកដែលសេសសល់យកមកចាត់ការតាមច្បាប់ ៕

IMG_4732

IMG_4733

IMG_4734

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print