ឧស្សាហ៍អាពាធ ព្រះសង្ឃមួយអង្គចង.កសម្លាប់ខ្លួននៅស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ភិក្ខុសង្ឃមួយអង្គបានយកខ្សែរវត្ថពន់(ខ្សែក្រវ៉ាត់លោកសង្ឃ)មកចងក បញ្ចប់ជីវិតបានសម្រេច ដោយមិនដឹងមូលហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាមូលហេតុដោយសារ លោក មានជំងឺច្រើន(អាពាធ)។

...

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង២និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅវត្តមេសររ៉ារាមស្រែវាល ក្នុងភូមិ-ឃំុមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អធិការនគរបាលស្រុកស្ទឹងត្រង់ លោក ប៉ាក់ ជាតិ បានបញ្ជាក់ឲ្យដឹងថា មានករណីចង(ក)កើតឡើង ដោយព្រះសង្ឃព្រះនាម វ៉ាន់ សុកជា ព្រះជន្ម២១ឆ្នាំ គង់នៅវត្តមេសររ៉ារាមស្រែវាល បានយកខ្សែស្បង់រំចង្កេះ(ខ្សែវត្ថពន់)ចង.ក.នៅលើកុដបណ្តាលអោយសុគត។

ករណីនេះក្រោយសមត្ថកិច្ចជំនាញត្រួតពិនិត្យរួច ព្រះអង្គនោះពិតជាចងកប្រាកដមែន និងបានប្រគល់ទៅសាច់ញាតិចាត់ចែងតាមប្រពៃណី៕

image-436

image-435

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print