ក្រសួងវប្បធម៌​អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ​អាទិត្យ​ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាព នារីស្លៀកពាក់ខើចខ្លី កាន់ទង់ជាតិថៃ ជាន់ព្រះកេសបដិមា នៅមុខប្រាសាទអង្គរវត្ត អមដោយចំណងជើងថា៖ “ការសរសេររបស់គេមានន័យថា “ប្រជាជនខ្មែររស់នៅក្រោមជើងសៀមជារៀងរហូត”។” បន្ទាប់ពីការបង្ហោះ និងការចែករំលែកតៗគ្នា របស់មហាជន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា៖ “រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក “ការពិត-Fact” នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឱ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ”។

...

គួរបញ្ជាក់ថា រូបភាពនេះ ត្រូវបាន ទំព័រហ្វេសប៊ុក ឈ្មោះ “ការពិត-Fact” បង្ហោះចាប់ពីល្ងាចម្សិលមិញ ដែលមកដល់ព្រឹកនេះ មានការចែករំលែងជាបន្តបន្ទាប់ជិត ៣០០០ ដង។ ក្នុងនោះ ក៏មានអ្នកបញ្ចេញមតិខឹងជាងខ្លាំង ជាមួយគ្នានេះ ក៏មានអ្នកចូលទៅបញ្ចេញមតិកុំឱ្យចេះតែបង្ហោះ និងកុំចេះតែជឿនូវរូបភាព ឬព័ត៌មានអ្វីដែលមិនមានអង្គភាព មិនមានប្រភពត្រឹមត្រូវ និងមិនមានវិជ្ជាជីវៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print