មិនអនុញ្ញាតឲ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ!

ចែករំលែក៖

ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយមន្រ្តីនគរបាល បានពិនិត្យ និងផ្សព្វផ្សាយ ធ្វើការណែនាំដល់អាជីវករលក់ត្រីផ្សារក្រចេះ មិនអនុញ្ញាតឲ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ! ការចុះណែនាំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ។

សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ក៏បានកើតឡើង ក្រោយពេលថ្មីៗនេះ លោក ខៀវ កាញារិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពុងចាម បានបង្ហោះនៅលើហ្វេសបុករបស់លោក នូវសារ និងរូបភាពត្រីបបែលរបស់ពលរដ្ឋម្នាក់ផ្ញើជូនគាត់ ដែលត្រូវបានអាជីវករទិញមកដាក់លក់នៅក្នុងផ្សារ!
ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពេលចុះមូលដ្ឋានក្រចេះ លោកតែងប្រលែងត្រី ដែលងាយរងគ្រោះជិតផុតពូជ ចូលក្នុងទន្លេវិញ ។
៥ថ្ងៃមុនលោករដ្ឋមន្ត្រីបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះខួបកំណើតកូនស្រី នេត្រ នីរី វិជិតា គម្រប់អាយុ ១១ ឆ្នាំចូល ១២ ឆ្នាំ, ខ្ញុំបានលែងត្រី ១ គូចូលក្នុងដងទន្លេមេគង្គទីរួមខេត្តក្រចេះ ដើម្បីផ្តល់បុណ្យកុសល និងសុំឱ្យកូនស្រីចម្រើនវ័យប្រកបដោយសុខភាពល្អ បញ្ញាឈ្លាសវៃ ប្រកបដោយសីលធម៌ គុណធម៌ និងពោរពេញដោយសុភមង្គល និងចម្រុងចម្រឿនតរៀងទៅ។
លោករដ្ឋមន្ត្រីបានរៀបរាប់ថា ៖ ជូនបងប្អូនបានស្គាល់នេះជាត្រីក្របីដែលប្រជានេសាទបានពីដងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ។
ត្រី​ក្របី​ធំ ឈ្មោះ​វិទ្យាសាស្ត្រ (Bagarius yarrelli) ត្រូវបាន​គេ​ពិពណ៌នា​ថា មាន​ដើមកំណើត​ពី​ទន្លេ មូ​ថា មូ​ឡា (Mutha Mula River) ក្នុងប្រទេស​ឥណ្ឌា​។ ត្រី​ប្រភេទ​នេះ អាចមាន​ប្រវែង​ដងខ្លួន​អតិបរមា​ដល់​ទៅ ២០០ ស​.​ម​។ ត្រី​ក្របី​ធំ ធ្វើចរាចរ​ផ្លាស់​ទី​ជា​ហ្វូង តាម​ពពួកសត្វ​ផ្សេងៗ ដែល​វា​អាច​ចាប់​ធ្វើជា​ចំណី​បាន​ដូចជា កំពឹស ត្រី​តូចៗ និង​ពពួក​សត្វល្អិត​ដែល​រស់ក្នុង​ទឹក​។ ប៉ុន្តែ មាន​មួយចំនួន បានធ្វើ​ចរាចរ​ផ្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ​ជាមួយ​ត្រី​គល់រាំង (Catlocarpio siamensis) ផងដែរ​។ ត្រី​ក្របី​ធំ ពង​-​កូន​ក្នុង​ទន្លេ ទី​ដែល​វា​រស់នៅ​។ វា​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Near Threatend) ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ត្រី​ដែល​ងាយ​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ ការបំផ្លាញ​ទីជម្រក​ពី​សំណាក់​មនុស្ស បម្រែបម្រួល​អាកាសធាតុ និង​ការប្រកួតប្រជែង​ពី​ពពួក​មច្ឆជាតិ​ផ្សេងៗ ទៀត បានធ្វើ​ឲ្យ​ចំនួន​ត្រី​ក្របី​ធំ​ក្នុង​ទន្លេ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print