អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីណែនាំ ស្តីពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្តីពីការសម្រួលការធ្វើ ដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។ សំដៅអនុវត្តឱ្យមានប្រសិទ្ធភាពស្មារតីសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ថៃ ស្តីពីការសម្រួលការធ្វើដំណើរ ចូល-រចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដូចខាងក្រោម ៖

១-ត្រូវរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធ ភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេល ត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។

២-រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ បានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញ (Re-Entry Permit) សម្រាប់រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេស ទាំងពីរ ជាសម្គាល់និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា សម្រាប់រយៈពេលកំណត់ខាងលើតែប៉ុណ្ណោះ (ដូចមានគំរូត្រា និងឯកសារបកប្រែជូនភ្ជាប់ជាមួយ) ។

៣-ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រា ចូល-ចេញ ប្រទេសលើលិខិតឆ្លងដែន ឬឯកសារ ធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ ។ ប៉ុន្តែចាំបាច់ត្រូវធ្វើការកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញ ដទៃនាថ្ងៃអនាគត ។

៤-ត្រូវយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅ បរិវេណប៉ុស្តិ៍ច្រកទ្វារ ចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និង អ្នកដំណើរទូទៅ និងកត្តាជាអវិជ្ជមានដែលអាចកើតឡើងជាយថាហេតុដទៃទៀត។

៥-នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចូលរួមសហ ការឱ្យបានសកម្ម និងអស់ពីលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កំរិត ដើម្បីធ្វើយ៉ាង ណាឱ្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន និង ទទួលជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន ។

ទទួលបានសេចក្តីណែនាំនេះ ស្នើថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងនាយប៉ុស្តិ៍ ចំណុះអគ្គនាយកដ្ឋាន និងមន្ត្រីនគរបាលអន្តោប្រវេសន៍ចំណុះប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិជាប់ព្រំដែនកម្ពុជា- ថៃទាំងអស់ ត្រូវយកចិត្តទុកដាក់ និងដឹកនាំអនុវត្តសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឱ្យទទួលបានជោគជ័យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print