ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងមូលដ្ឋានខេត្ត ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្រោយស្រាវជ្រាវឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
ប្រភពដដែលបន្តថា ការឃាត់ខ្លួននេះដោយមានការ សម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី មៀន សុចិត្រា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចយកម៉ូតូ ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី៣០ខែ មីនា ឆ្នាំ២០២៤ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ សូ ភារិទ្ធ ហៅ ឆាលី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីធ្វេីការសាកសួរ។
សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០ ២៤វេលាម៉ោង ០៣និង០៥ នាទី នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបា ត់ដំបងជន សង្ស័យ ខាងលើបានធ្វើសកម្មភាព លួចយក ម៉ូតូ ០១ គ្រឿងម៉ាក ហុងដា Click ពណ៌ ស ស៊េ រីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AL- 4855 ដែលរបស់ជនរងគ្រោះ ឈ្មោះ ជា ឈឿន ភេទស្រី អាយុ ៥៦ឆ្នាំមានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយ ប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយគេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល និងបានផ្តើមធ្វេីការស្រាវ ជ្រាវរហូតកំណត់មុខសញ្ញាបានរួចឃាត់ខ្លួនតែម្តង ដោយឡែកម៉ូតូរបស់ជន រងគ្រោះត្រូវជនសង័្សយរូបនេះយកទៅលក់នៅទីតាំងមួយកន្លែងដែលសមត្ថកិច្ចនឹងបន្តធ្វើការដកហូតនាពេលបន្ទាប់ រីឯម៉ូតូមួយគ្រឿងដែលដកហូតមកនេះជារបស់ដែលជនសង័្ស យខាងលើធ្វើសកម្មភាព លួចនាពេលកន្លងមក។
បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕អរុណរេះ