ខេត្តតាកែវ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ករណីទំនាស់នៅក្នុងគ្រួសារ១កើតឡើង បង្កជាហិង្សាមានស្ថានទំងន់ទោស បង្កឡើងដោយបុរសជាប្អូនថ្លៃកាប់ទៅលើ បងថ្លៃបានកើតឡើង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង១៨និង៣៥ នាទី ស្ថិតក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ក្នុងគ្រួសារ (កាប់នឹងដាវ ) បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ម៉ាក សុភាព ភេទ ប្រុស អាយុ២៤ឆ្នាំ រស់ នៅភូមិឃុំកើតហេតុខាងលើបានយកដាវប្រវែង៥០ស.ម គ្មានដងកាប់ទៅលើជនរងគ្រោះឈ្មោះ ភេនសុគន្ធ ភេទ ប្រុស អាយុ៣៦ឆ្នាំ (ត្រូវជាបងថ្លៃ) រស់នៅផ្ទះជាមួយគ្នា បណ្ដាលឲ្យ រងរបួស ក្បាលផ្នែកពីក្រោយ ស្មាខាងឆ្វេង ខ្នងដៃខាងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដើម្បីសង្គ្រោះ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមាន
ករណីហិង្សានេះ គឺបណ្ដាលមកពីជនសង្ស័យឈ្លោះ ប្រកែកគ្នាជាមួយបងស្រីបង្កើត ត្រូវជាប្រពន្ធជនរង គ្រោះ ឃើញដូចនោះជនរងគ្រោះក៏ទៅជួយ ស្រាប់តែជនសង្ស័យយកដាវពីក្នុងបន្ទប់របស់ខ្លួន មកកាប់ជនរងគ្រោះតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕