Real Madrid បន្តឈ្នះ វ៉ាដាច់ ៨ ពិន្ទុឈរកំពូលតារាង La Liga

ចែករំលែក៖

ការប្រកួតចុងក្រោយរបស់ Real Madrid មុនពេលជួប Manchester City ក្នុងក្របខ័ណ្ឌ Champions League បានបញ្ចប់ក្នុងជ័យជម្នះលើក្រុមភ្ញៀវ Athletic Bilbao ដោយសារការស៊ុតបញ្ចូលទីយ៉ាងល្អពីរគ្រាប់ដោយកីឡាករ Rodrygo ទាំង២គ្រាប់ក្នុងលទ្ធផល២ទល់០។

 ខ្សែ ប្រយុទ្ធ ប្រេស៊ីលរូបនេះ បាន រក គ្រាប់ បាល់ បញ្ចូល ទី ដោយ ការ ស៊ុត បាល់ បញ្ចូល ទី យ៉ាង ល្អ ពី ចម្ងាយ។

Real Madrid ដែលមានវត្តមានខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ក្រោយជាប់ពិន័យនោះ មាន៨ពិន្ទុដាច់លើក្រុមលេខ២ Barcelona នៅលើកំពូលតារាង La Liga ដោយនៅសល់៨ប្រកួតទៀត។

 ក្រុមម្ចាស់ផ្ទះអាចឈ្នះដោយមានគ្រាប់បាល់ច្រើនច្រើនជាងនេះ ដោយ Federico Valverde ព្យាយាមរកគ្រាប់បាល់ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Julen Agirrezabala ហើយ Brahim Diaz មានឱកាសដែ បន្ទាប់ពី Aurelien Tchouameni រកបានឱកាសមួយទៀតផងដែរ។

 ក្រុមភ្ញៀវ Athletic Bilbao ដែលត្រូវប្រឈមមុខនឹងក្រុម Mallorca ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Copa del Rey ក្នុងទីក្រុង Seville នៅថ្ងៃសៅរ៍ ក៏មានឱកាសរកបាន១គ្រាប់ផងដែរ នៅពេលដែលការប៉ុនប៉ងរបស់ Inaki Williams ប៉ុន្តែត្រូវបានរារាំងដោយAndriy Lunin

 បច្ចុប្បន្ន Bilbao ស្ថិត នៅ លេខ រៀង ទី ក្នុង តារាង ដោយ នាំ មុខ ក្រុម លេខ Atletico Madrid ពិន្ទុ។ នៅក្នុងការប្រកួតនោះដែរខ្សែការពារប្រេស៊ីល Eder Militao បានបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីថ្ងៃទី១២ ខែសីហា បន្ទាប់ពីរបួសធ្ងន់ធ្ងរនៅពេលដែលគាត់បានចូលមកជំនួសនៅនាទីទី៩២។

 ក្រុម Real Madrid នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេឃខៀវ Manchester City ក្នុងការប្រកួតជើងទី១ វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី៩ ខែមេសា។ ម្ចាស់ជើងឯកអឺរ៉ុប១៤សម័យកាល ក៏នឹងត្រូវត្រឡប់ទៅកាន់ទីក្រុងManchester សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១៧ ខែមេសាខាងមុខ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print