ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យរួមគ្នាលុបបំបាត់ព័ត៌មានបំពុលសង្គម និងបន្សាបព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គមជាតិ ដើម្បីឱ្យសាធារណជន ទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រជាជននិងសង្គមជាតិរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ការថ្លែងរបស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ៖ បណ្តាញសារព័ត៌មានត្រូវតែបង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថលបង្កើនការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលនានារារបស់ជរដ្ឋាភិបាលព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសបង្កើនការផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អប្រសើរ។
លោកឧបនាយករដ្ឋមន្ត្រី បានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈចំនួន៤ រួមមាន ៖
ទី១-ការពិនិត្យ និងអនុម័តរបាយ ការណ៍លទ្ធផលការងារឆ្នាំ២០២៣ ។
ទី២-ការពិនិត្យនិងអនុម័ តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម។
ទី៣-ការពិនិត្យ និងអនុម័តលើការកែ សម្រួលបទបញ្ជាផ្ទៃក្នុងសមាគម ។
និងទី៤-ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម និងបានផ្ដល់ឱកាសជូនតំណាងសមាគមមកពីរាជធានី-ខេត្ត ឡើងធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទ រួមគ្នាប្រើ ប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។
លោក អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យលើកឡើងថា វត្តមានរបស់យុវជនក្នុងវិស័យសារព័ត៌មាន ជាការចូលរួមដ៏សំខាន់មួយក្នុ ងដំណើរអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាល IPA រូបនេះ ចាត់ទុកថា វាជាការចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងវិស័យព័ត៌មាន ដែលមានក្រមសីលធម៌ និងមានជំនាញច្បាស់លាស់ បន្ថែមគុណតម្លៃនៃសារព័ត៌មានសម្រាប់មនុស្សទូទៅ និងសង្គមជាតិ ៕
ដោយ ៖ សហការី