ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)នៅលេីផ្ទះ(ផ្ទះឈើលើថ្មក្រោម) បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង ក្រុមគ្រួសារនិងសមត្ថកិច្ចជំនាញ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព) មានឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ កាលពីថ្ងៃទី០១ ថ្ងៃមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី ឈ្មោះ បូ ស្រី ភេទស្រី អាយុ ៥៥ឆ្នាំត្រូវជាអ៊ំបង្កើតរបស់ជនរងគ្រោះ(សព) ឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ បានឡើងមកលើផ្ទះ(ផ្ទះឈើលើ ថ្មក្រោម)ដើម្បីអុជធូបថ្ងៃសីល ស្រាប់តែឃើញជនរងគ្រោះ(សព)បានចងកសម្លាប់ខ្លួន ស្លាប់ទៅហើយ រួចឈ្មោះ បូ ស្រី ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឱ្យដឹងថា យុវជនរងគ្រោះ(ស្លាប់) កាលនៅរស់ធ្លាប់ជាមនុស្សញៀនថ្នាំ ហេីយត្រូវបានឪពុកម្ដាយយកទៅមណ្ឌលកែប្រែ០៣ដងផងដែរ ខណៈចេញមកវិញក៏បានសុំអ្នកផ្ទះទៅវត្តដេីម្បីបួស តែឪពុកម្ដាយមិនព្រមថែមទាំងយកជនរងគ្រោះមកផ្ញេីអ៊ំស្រីដេីម្បីមេីលការខុសត្រូវថែមទៀត ។ លុះដល់ថ្ងៃកេីតហេតុក៏ស្រាប់តែឮដំណឹងថា ជនរងគ្រោះធ្វេីអត្តឃាតដោយចង ក សម្លាប់ខ្លួនឯងដូច្នេះ ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យសាកសពជាក់ស្ដែង និងបានបញ្ចាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វេីអត្តឃាត (ចងកសម្លាប់ខ្លួនឯង)ប្រាកដមែន រួចមន្ត្រីជំនាញបានធ្វេីកំណត់ហេតុដេីម្បីប្រគល់សពឱ្យទៅសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ