ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ក្នុងលិខិតថា ៖ ពាក្យសុំលាឈប់ពីសមាជិករដ្ឋសភា
ខ្ញុំ ហ៊ុន សែន ជាតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលខេត្តកណ្តាល ។
ជម្រាបជូន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
កម្មវត្ថុ សំណើសុំលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភាជ្រាបថា ដោយខ្ញុំត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យខ្ញុំបានលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ចាប់ពី ពេលនេះតទៅដោយសេចក្ដីអនុគ្រោះ ។
សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ទទួលនូវការរាប់អានដ៏ ស្មោះស្ម័គ្រពីខ្ញុំ ៕