Update:ទីបំផុត​! នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ឃាត់ខ្លួន​បុគ្គល​ គង់​ សុខសែង​ ហៅ​ដែន​ សូនី​ ដេីម្បី​ចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ ទីបំផុត​បុគ្គល​ឈ្មោះ​ គង់​ សុខសែង​ ហៅ​ ដែន​ សូនី​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៅរសៀល​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ឃាត់ខ្លួន​យកមកសាកសួរ​ និងកសាង​សំណុំរឿង​បញ្ជូនទៅ​ សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាម​នីតិវិធី​ច្បាប់​។

សូមជម្រាបថា​ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ​ ដេីម្បី​ឱ្យ​ដឹងច្បាស់នៃរឿងហេតុ។​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឱ្យបុរសនោះ ចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។

ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្រាប់តែបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ ដែន សូនី បានចេញមកអះអាងថា នោះជាវីដេអូខ្លួន ហើយសកម្មភាពនៃការប្រើហិង្សានោះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។​ ប៉ុន្ដែទោះបីសាមីខ្លួនចេញមកសារភាពបែបនេះក្ដី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅតែគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញនឹងកោះហៅបុគ្គលនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី មិនមែនបញ្ជាក់ថា គ្រាន់តែសម្ដែងរួចខ្លួននោះទេ។ 

បច្ចុប្បន្ន​បុគ្គល​ខាងលេីនេះ​ ត្រូវ​បានឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print