ក្លិបអ្នកកាសែតកម្ពុជាបើកវគ្គបណ្តុះបណ្តាលពិសេស ចំនួន២ថ្ងៃដល់អ្នកសារព័ត៌មាន ដើម្បីពង្រឹង វិជ្ជាជីវៈជាអ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ពិសេសចំនួន២ថ្ងៃ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន៨០នាក់ ដើម្បីពង្រឹងក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន វិជ្ជាជីវៈ សរសេរ និយាយ ក្រមសិលធម៏ និង សុជីវធម៌ ជាអ្នកសារព័ត៌មាន។

ការបើកវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងចាប់ពីព្រឹកថ្ងៃទី៥ រហូតដល់ល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ពោលគឺចំនួន២ថ្ងៃដែលស្ថិតនៅ ក្នុងសកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ ក្នុងភូមិសាស្ត្រ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការបង្កើតកម្មវិធី បណ្តុះបណ្តាលដល់អ្នកសាព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា គឺក្នុងគោលបំណងសំខាន់ ដើម្បីផ្តល់នូវចំណោះបន្ថែម និង ពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន វិជ្ជាជីវៈ សរសេរ និយាយ គ្រាមសិលធម៏ និង សុជីវធម៌ ជាអ្នកសារព័ត៌មាន។

...

លើសពីនេះទៀត លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា បានលើកឡើងក្នុងអំឡុងកំពុង ប្រពឹត្តកម្មវិធីបណ្តុះបណ្តាលក្លិបអ្នកការសែតថា ការបណ្តុះបណ្តាហះបណ្តាលដល់អ្នកសារព័ត៌មាន ឬ បើកវគ្គកម្មវិធីនេះឡើងគឺសំខាន់ណាស់សម្រាប់អ្នកប្រកបអាជីពអ្នកសារព័ត៌ ចំពោះផ្តល់សេវា ផ្តល់ព័ត៌មាន វិជ្ជាជីវៈ និង ក្រមសិលធម៏ ដែលបង្ហាញពីភាពត្រឹមត្រូវច្បាស់លាស់ មានប្រភព ត្រឹមត្រូវ ដើម្បីបង្ហាញជាព័ត៌មានដល់មហាជនអាន និង សង្គមជាតិ ឬ ឈានដល់ពិភពលោក៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print