ទឹកជំនន់នៅភាគខាងកើតប្រទេសអូស្ត្រាលី មនុស្សជាង 150 នាក់ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

ថ្ងៃទី 6 ខែមេសា មន្ត្រីអូស្ត្រាលីបាននិយាយថា បានជួយសង្គ្រោះមនុស្សចំនួន 152 នាក់នៅតំបន់ទឹកជំនន់នៅភាគខាងកើតនៃរដ្ឋ New South Wales ។ កន្លងមក រដ្ឋាភិបាលត្រូវចេញការព្រមានដល់ប្រជាពលរដ្ឋឲ្យរើទៅកាន់តំបន់ខ្ពស់ៗ ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់។

សារព័ត៌មាន Reuters បានផ្សាយថា តាមអាជ្ញាធរអូស្ត្រាលី ក្នុងចំណោមមនុស្សទាំង១៥២នាក់ខាងលើ មាន៧២នាក់ ត្រូវបានជួយសង្រ្គោះក្នុងទីក្រុងស៊ីដនី ជារដ្ឋធានីនៃរដ្ឋ New South Wales ជាទីដែល រងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់។ ចំណែក ការប្រកាសបង្គាប់ឱ្យជម្លៀសខ្លួនក្រោមភាពអាសន្នចំនួន១៥ ត្រូវបានដាក់ចេញក្នុងរដ្ឋភាគខាងកើតមួយនេះ។ នេះបើតាម សេវាសង្រ្គោះបន្ទាន់នៃរដ្ឋ New South Wales ដែលបានទទួលការហៅទូរស័ព្ទសុំជំនួយ ៤១២៨លើក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយទីក្រុងស៊ីដនីទទួលកម្រិតទឹកភ្លៀង ១១១មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមព្រឹកថ្ងៃ ដដែល៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print