ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា បានសម្រេចចេញអនុក្រឹត្យតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ជាប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ។
ទី១៖ ឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន្ដ ។
ទី២៖ ឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ និងជនភៀសខ្លួន ។
និង ទី៣៖ ឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្ដោប្រវេសន្ដ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
...