សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ជាទីរាប់អានដ៏ជ្រាលជ្រៅ!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយបីតិសោមនស្សរីករាយ ដែលបានទទួលនូវសារលិខិត សម្តែងការអបអរសាទរ និងជូនសព្ទសាធុការពរមហាប្រសើរពី សម្តេចមហាបវរធិបតី ជូនចំពោះខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែលខ្ញុំត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជា ឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះជូនចំពោះ សម្តេចមហា បវរធិបតី ដែលជាឥស្សរជននយោបាយវ័យក្មេងប្រកបដោយលក្ខណសម្បត្តិល្អឆ្នើម និងសមត្ថភាពពេញលេញ និងតែងយកកម្លាំងកាយចិត្តប្រាជ្ញាស្មារតីស្នេហាជាតិបរិសុទ្ធ ដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយថាមភាព ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពគួរជាទីមោទនៈ ពង្រឹងបាននូវប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងការពារបាននូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពដែនដីដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនស្ថិតស្ថិរគង់វង្សជា រៀងរហូត។

ទន្ទឹមនឹងនេះ ខ្ញុំនិងភរិយាសូមបួងសួងវត្ថុស័ក្តិសិទ្ធិគ្រប់ទិសទី ពិសេសគុណបុណ្យបារមីព្រះរតន ត្រ័យកែវទាំងបី តាមបីបាច់ថែរក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print