ខ្សែបម្រើ Ivan Rakitic ចំណាយពេលផ្អែមល្ហែមជាមួយភរិយាមុនទៅហ្វឹកហាត់ជាមួយ Barcelona

ចែករំលែក៖

កីឡាករ Ivan Rakitic ខ្សែបម្រើរបស់ ក្លិប Barcelona បានចំណាយពេលវេលា លំហែកាយជាមួយនឹងភរិយា Raquel Mauri យ៉ាងផ្អែមល្ហែមនៅកោះ Mykonos ប្រទេសក្រិកមុនពេលវិលត្រលប់មកចូលរួមហ្វឹកហាត់ជាមួយនឹងក្រុម Barcelona សម្រាប់រដូវកាលថ្មី ។

...

Ivan Rakitic បានជួបភរិយារបស់គាត់នៅហាងកាហ្វេមួយកន្លែងក្នុងយប់មួយមុនពេលគាត់ចុះកិច្ចសន្យាលេងឲ្យក្រុម Sevilla។ ខ្សែបម្រើអន្តរជាតិក្រូអាតនេះក៏បានចូលរួមក្រុមជម្រើសជាតិនៅក្នុងកម្មវិធីយូរ៉ូឆ្នាំ ២០១៦ដែរ ដោយពួកគេបានធ្លាក់ចេញពីកម្មវិធីនៅក្នុងវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីប្រកួតចាញ់ក្រុមព័រទុយហ្គាល់ ។

អ្នកគាំទ្របាល់ទាត់ភាគច្រើនបានភ្ញាក់ផ្អើលនឹងទម្រង់លេងរបស់ក្រុម ក្រូអាត ដោយសារតែពួកគេបានយកឈ្នះក្រុមខ្លាំងអេស្ប៉ាញ២-១នៅក្នុងវគ្គជម្រុះតាមពូល។ ប៉ុន្តែពួកគេបែរជាមិនចេញ់ក្រុមជើងឯកយូរ៉ូព័រទុយហ្គាល់នៅម៉ោងបន្ថែមដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករ Ricardo Quaresma។

Rakitic បានផ្លាស់ចេញពីក្រុម Sevilla មកលេងឲ្យក្រុមជើងឯករបស់ប្រទេស អេស្ប៉ាញBarcelonaនៅក្នុងឆ្នាំ២០១៤។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួន៥៣ប្រកួតនិងស៊ុតបាល់បាន១២គ្រាប់ឲ្យក្រុមBarcelona។ រដូវកាលដំបូងដែលគាត់ បានមកលេងក្រុម Barcelona ពួកគេឈ្នះ ពានរង្វាន់ចំនួន៣ ហើយរដូវកាលបន្ទាប់ក្រុមនេះក៏ឈ្នះជើងឯកកំពូលរបស់ប្រទេសអេស្ប៉ាញជាលើកទី២ទៀត ៕

13817054_1158680337521759_1079073492_n

13819718_1158680344188425_1415814019_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print