ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយឆក់កាបូបរួច និងបន្តឃាត់ខ្លួនបានបក្ខពួកម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការផ្តល់ព៌តមានពីភ្នាក់ងារផ្តល់ព័ត៌មាននៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន កម្លាំងអាវុធហត្ថខណ្ឌបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់កាបូបនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃខែឆ្នាំដដែល នៅចំណុចផ្លូវ៣១០កែង១១៣ សង្កាត់បឹងកេងកង២ ខណ្ឌចំកាមន ។

...

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ខន សុខទី អាយុ១៦ឆ្នាំ ប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ជាអ្នកបើកម៉ូតូឆក់ និងជនសង្ស័យទី២ ឈ្មោះ ចាន់ ស្រីនិច អាយុ១៦ឆ្នាំ ភេទស្រី មិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា ជាអ្នកបើកម៉ូតូToday បិទគូទពីក្រោយ។ សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាក Today គ្មានស្លាកលេខ និងទូរស័ព្ទ១គ្រឿង ម៉ាក iPhone 5 លេខ ។

ក្រោយពីធ្វើការសាកសួរកម្លាំងអាវុធហត្ថខណ្ឌចំកាមនបានសហការជាមួយអាវុធហត្ថខណ្ឌដូនពេញបន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀតនៅចំណុចសួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោម ផ្លូវសុីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទី៣ឈ្មោះ សាន រ៉ាវី ១៧ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ28R ផ្លូវ144 សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។ រីឯជនរងគ្រោះឈ្មោះ លាង គឹមហ័រ ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះ102 ផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពោ២ ខណ្ឌច្បារអំពៅ បាត់បង់ទូរស័ព្ទ១គ្រឿងម៉ាក IPhone 6s ចំណែកកាបូបនិងទូរស័ព្ទ Nokia និងលុយ៥ដុល្លារ លុយខ្មែរ១៥០០០ បានដកហូតត្រឡប់មកវិញ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងឃាត់នៅអាវធុហត្ថខណ្ឌនិងសុំការអនុញ្ញាតពីលោកមេបញ្ជាការបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអហភព ៕

image

image

image

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print