លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុប្រគេនដល់វត្តអង្គបុរាណមហារាជធម្មស្ថាន(ហៅ​វត្តប្រសាទ​) និងផ្ដល់អំណោយ ព្រមទាំងរៀបចំអាហារមួយពេលជូនប្រជាពលរដ្ឋជាង៧០០នាក់ នៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤  លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ព្រមទាំងមិត្តភក្កិក្រុមការងារ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដល់ខ្លីខាងមុខនេះ បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់លោក និងលោកស្រី ផ្ទាល់ ប្រគេនដល់ព្រះសង្ឃនៃវត្តអង្គបុរាណមហារាជធម្មស្ថាន(ហៅ​វត្តប្រសាទ​) ស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ព្រមទាំងចែកអំណោយ និងរៀបចំអាហារមួយពេលជូនដល់ប្រជាពលរដ្ឋចំនួនជាង៧០០នាក់។

សូមជម្រាបថា វត្តអង្គបុរាណមហារាជធម្មស្ថាន(ហៅ​វត្តប្រសាទ​) នេះ គឺជាវត្ត

ដែលទើបនឹងបង្កើតថ្មីបានប្រមាណជា៣ឆ្នាំប៉ុណ្ណោះ ហើយកាលពីឆ្នាំ ២០២២ លោកជំទាវក៏ធ្លាប់បានមកកាន់វត្តនេះម្ដងរួចទៅហើយ ក្នុងការនាំយកនូវទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់នៅទីនេះ។ នៅថ្ងៃនេះ លោកនិងលោកស្រី ក៏បានចែកជូននូវកាតាប ចំណីអាហារ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សជាច្រើនអ្នកផងដែរ។ 

នៅក្នុងឱកាសនេះ លោក និងលោកស្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញមកចូលរួម។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖

០១-អង្ករ១តោន 

០២-ត្រីខចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស 

០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ 

០៩- តែចំនួន២គីឡូក្រាម

១០- ស្ករសចំនួន១បេ 

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ 

១៣- ទឹកត្រីចំនួន៥យួ 

១៤- ទឹកស៊ីអុីវចំនួន៥យួរ 

១៥- សាប៊ូដុំ ចំនួន៣០ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ប្រេងកូឡា ចំនួន៥ដុំ 

១៨- ប្រេងខ្យល់ ចំនួន៥ដុំ 

២៩- ថវិកាចំនួន២លានរៀល។ 

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៧០០គ្រួសារ ដោយ១គ្រួសារទទួលបាន៖

១-អង្ករ២៥គីឡូក្រាម 

២-ត្រីខ១យួរ

៣-ទឹកដោះគោ៤កំប៉ុង

៤-ទឹកត្រី១យួរ

៥-ទឹកស៊ីអ៊ីវ១យួរ

៦-ស្ករស១គីឡូក្រាម

៧-ស្បែកជើង១គូ

៨-ប្រមា១ សារុង១ 

៩-ប្រេងកូឡា១ដប

១០-ប្រេងខ្យល់១ដប

១១-សាប៊ូ១ដុំ

១២-ច្រាស និងថ្នាំដុសធ្មេញ១ឈុត

១២-ថវិកាចំនួន២ម៉ឺនរៀល៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print