សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម LEE HSIEN LOONG នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម LEE HSIEN LOONG

នាយករដ្ឋមន្ត្រី សិង្ហបុរី

ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅបំផុត

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារអបអរសាទរ និងជូនពរដល់គណបក្សប្រជាជនកម្ពុជា ចំពោះជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ និងចំពោះខ្ញុំដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៥។.

ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ របស់ប្រទេសសិង្ហបុរី ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសភាទ្វេភាគីនិងពហុភាគី ព្រមទាំងពង្រឹង ទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសកម្ពុជានិងសិង្ហបុរីឱ្យកាន់តែស៊ីជម្រៅថែមទៀត នៅក្រោម ស្មារតីសហគមន៍អាស៊ាន ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។

សូមឯកឧត្តមទទួលយកនូវការគោរពរាប់អានដ៏ជ្រាលជ្រៅ បំផុតអំពីខ្ញុំ ៕

ដោយ ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print