“សង្ក្រានខ្មែរនៅម៉ាឡេស៊ី” បានរៀបចំនៅក្នុងបរិវេណវត្តនារង្សី  ក្នុងតំបន់  Pontian រដ្ឋ  Johor Bahru

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី÷ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេសុី ក្រុមការងារ ESEA និងសមាគមខ្មែរនានាក្នុងប្រទេសម៉ាឡេស៊ី រៀបចំ“សង្ក្រាន្តខ្មែរនៅម៉ាឡេសុី” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru ។

សង្ក្រាន្តខ្មែរនៅម៉ាឡេស៊ី មានកម្មវិធីសំខាន់ៗដូចជា៖ រាប់បាត្រ សូត្រធម៌នមស្សការ ប្រគេនទ័យទាន ស្រង់ព្រះ ពូនភ្នំខ្សាច់ ការពិសាអាហារ និងនំបញ្ចុកសាមគ្គី ជាមួយនឹងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម បោះអង្គញ់ និងការរាំលេងកម្សាន្ត ។ ការណ៍នេះ បានបង្ហាញនូវអត្តសញ្ញណជាតិ និងជនជាតិខ្មែរ ដែលតែងប្រណិប័តន៍ខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់ មិនថារស់នៅ ឬប្រកបអាជីពនៅទីណាក៏ដោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print