អ៉ីស្រាអែល៖ សល់តែមួយជំហានទៀតប៉ុណ្ណោះ នឹងឈ្នះក្នុងសង្រ្គាមនៅហ្គា​ហ្សា​

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី ៨ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៉ីស្រាអែលនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ចំពោះមុខការរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ និងការអំពាវនាវឱ្យមានបទឈប់បាញ់។

លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់បែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ចំពេលខួប៦ខែនៃសង្រ្គាមហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស់ វាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ថ្លែងនាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «យើងនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះ»។ តាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ អ៉ីស្រាអែលបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងមួយ តែមិនមែនកំពុងត្រៀមខ្លួនចុះចាញ់នោះទេ។
អ៉ីស្រាអែលបាននិងកំពុងរងសម្ពាធយ៉ាងខ្លាំងពីអន្តរជាតិ ជុំវិញការសម្លាប់បុគ្គលិកមនុស្សធម៌៧នាក់ របស់អង្គការ World Central Kitchen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់យោធាអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។ ចំណែកនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកប្រធានាធិបតីចូ បៃដិន ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយផងដែរ និងបានជំរុញឱ្យអ៉ីស្រាអែលការពារអាយុជីវិតជនស៊ីវិលនិងបុគ្គលិកមនុស្សធម៌ ប្រសិនបើមិនចង់ឃើញគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមហ្កាហ្សា ផ្លាស់ប្ដូរ៕ ដោយធីរីណា

...

រូប​ថត​: Times of Israel

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print