ភ្នំពេញ ៖ បច្ចេកវិទ្យាប្លុកឆេន គឺជាយន្តការមូលទិន្នន័យជឿនលឿនមួយប្រភេទដែលអនុញ្ញាតិឲ្យការស៊ែរចែករំលែកព័ត៌មានរវាងគ្នាប្រកបដោយតម្លាភាពនៅក្នុងបណ្តាញធុរកិច្ច។ នេះជាការបញ្ជាក់ពី លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
មូលទិន្នន័យប្លុកឆេន(Blockchain Database) ផ្ទុកទិន្នន័យជាប្លុក(block)ដែលត្រូវបានតភ្ជាប់គ្នាជាច្រវាក់ប្រទាក់គ្នា។
«ប្លុកឆេន» គឺជាសៀវភៅធំសម្រាប់ការស៊ែរចែករំលែក បញ្ជីឯកសិទ្ធិ ដែលផ្តល់ជាមធ្យោបាយក្នុងដំណើរការនៃការកត់ត្រាប្រតិបត្តិការ និងតាមដានទ្រព្យធននៅក្នុងបណ្តាញធុរកិច្ច។
«ទ្រព្យធន» អាចជាវត្ថុរូបិយ ជាអាទិ៍ ផ្ទះ រថយន្ត សាច់ប្រាក់ ដីធ្លី អាចជាអរូបិយ ជាអាទិ៍ កម្មសិទ្ធិបញ្ញា ប៉ាតង់ ការរក្សាសិទ្ធិ ម៉ាកយីហោ។ល។
ថ្នាលប្លុកឆេនដែលមានប្រជាប្រិយភាពជាងគេលើលោកនេះ រួមមាន Ethereum, Hyperledger Fabric, IBM, OpenChain, Stellar។
តើអ្វីទៅជាភាពខុសគ្នារវាង «ថ្នាលប្លុកឆេន/Blockchain Platform» និង «រូបិយបណ្ណគ្រីបតូ/Crytocurrency»?
«រូបិយបណ្ណគ្រីបតូ» ជាទម្រង់លុយឌីជីថល ជាអាទិ៍ Bitcoin, Ether, Litecoin, Tether, និងCardano។
ឯកតានៃរូបិយបណ្ណគ្រីបតូ គឺហៅថា ខ័ញ(Coin) ឬ តុកខេន(Token)។
រីឯ «ប្លុកឆេន» គឺជាមូលទិន្នន័យ(database)បែងចែករវាងគ្នាពីមួយទៅមួយដោយផ្ទាល់(peer-to-peer)ដែលត្រូវបានកំហឹតដាច់ខាតនូវវិធានច្បាប់សម្រាប់បូកបន្ថែមទិន្នន័យ។
ជាឧទាហរណ៍នៃប្លុកឆេន៖
ប្លុកឆេនផ្ទុកព័ត៌មាននៅប្រតិបត្តិការរូបិយវត្ថុ(monetary transactions) ដោយប្រើប្រាស់រូបិយបណ្ណគ្រីបតូ ប៉ុន្តែពួកវាក៏ផ្ទុកផងដែរនូវប្រភេទព័ត៌មានដទៃទៀត ដូចជា ការតាមតាមផលិតផល និងទិន្នន័យដទៃទៀត។
ឧទាហរណ៍៖ ផលិតផលអាចត្រូវបានតាមដានរហូតចេញពីពេលដែលពួកគេត្រូវបានដាក់បញ្ជូនចេញ នោះរាល់ការធ្វើដំណើររបស់វាត្រូវបានតាមដានឃ្លាំមើលរហូតដល់ទីតាំងទទួលចុងក្រោយប្រកបដោយសុវត្ថិភាព។
ហេតុអ្វីបានជាយើងត្រូវការ «ប្លុកឆេន»?
ពុំមាន «ប្លុកឆេន» អង្គភាពឬស្ថាប័ននីមួយៗ ត្រូវមានការផ្ទុករក្សាមូលទិន្នន័យដោយឡែកៗពីគ្នា។ ពីព្រោះ «ប្លុកឆេនប្រើប្រាស់សៀវភៅធំបែងចែក វានឹងកត់ត្រារាល់ប្រតិបត្តិការ និងទិន្នន័យយ៉ាងដូចសុទ្ធសាធនៅក្នុងពហុទីតាំង។ រាល់បណ្តាញត្រូវបានចូលរួមជាមួយនឹងការអនុញ្ញាតឲ្យលុកចូលទៅប្រើប្រាស់ មើលឃើញព័ត៌មានដូចគ្នាក្នុងពេលតែមួយ ដែលផ្តល់ពេញលេញនូវតម្លាភាព។
ហេតុអ្វី «ប្លុកឆេន» សំខាន់?
ធុរកិច្ចត្រូវការដំណើរការព័ត៌មាន ចង់បានលឿន ត្រឹមត្រូវ និងទុកចិត្តបាន ចឹងមែនទេ? «ប្លុកឆេន» វាអាចឆ្លើយតបបាន សម្រាប់ការបញ្ជូនព័ត៌មានដែលធុរកិច្ចជនចង់បាន ដោយហេតុថា វាបានផ្តល់ភ្លាមៗនូវការចែករំលែក និងតាមសង្កេតព័ត៌មាន ដែលត្រូវបានផ្ទុកនៅលើសៀវភៅធំបញ្ជីឯកសិទ្ធិដែលអនុញ្ញាតត្រឹមតែសមាជិកប៉ុណ្ណោះអាចលុកចូលទៅប្រើប្រាស់បាន។ បណ្តាញប្លុកឆេនអាចតាមដានរាល់ការបញ្ជា រាល់ការទូទាត់ រាល់គណនី រាល់ផលិតផល និងច្រើនដទៃទៀត។ និងពីព្រោះរាល់សមាជិកទាំងអស់អាចស៊ែរចែករំលែកនូវទស្សនៈតែមួយនៃជំនឿទកចិត្ត៕