នគរបាលប៉ុស្តិ៍ទឹកល្អក់៣ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួច (ឆក់កាបូប)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំងនគរ បាលប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក ឃាត់ខ្លួនបានជាក់ស្តែង បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពឆក់កាបូប​ និស្សិតស្រីម្នាក់ បានសម្រច ព្យាយាមជិះម៉ូតូគេចខ្លួន ដោយបត់ត្រឡប់ក្រោយមកដល់ចំនុចមុខមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)បានបុកជា មួយម៉ូតូអ្នកដំណើរ១ផ្សេងទៀតទើបប្រជាពលរដ្ឋដេញតាមចាប់ជាប់ ។

IMG_0680

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានកេីតឡេីង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដែលប្រព្រឹត្តឡេីងនៅមុខ បណ្ណាល័យសម្តេច ហ៊ុន សែន តាមបណ្ដោយផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ទី១ ឈ្មោះ សីុម ចន ភេទប្រុស ភេទ ប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ ( ជាអ្នកឆក់) មុខរបរ ពុំពិតប្រាកដ ទី២ ឈ្មោះ សៀវ រ៉ាវីន ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៣២ ក្រុមទី៧ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ ( ជាអ្នក បើកម៉ូតូ) មុខរបរ ពំុ ពិតប្រាកដ ជិះ១គ្រឿងធ្វេីសកម្មភាពម៉ាកSuzuki Viva ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ១BD-១៩៣៥ ។ចំណែកជនរងគ្រោះ ឈ្មោះ សុវណ្ណ រីយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះ លេខ៣០ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ មុខរបរ សិស្សសាលា មេត្រូឌីស្ទកម្ពុជា។

នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ទៅរៀនដោយបានដាក់កាបូបនៅក្នុងកន្រ្តកកង់ពេលមកដល់ ចំនុចកើតហេតុស្រាប់ជនសង្ស័យ ជិះម៉ូតូ១គ្រឿង មកពីក្រោយអែបទន្ទឹម ខាងស្តាំធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រច ព្យាយាមជិះម៉ូតូគេចខ្លួន ដោយបត់ត្រឡប់ក្រោយមកដល់ចំនុចមុខមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)បានបុកជា មួយម៉ូតូអ្នកដំណើរ១ផ្សេងទៀតទើបប្រជាពលរដ្ឋដែលបានជិះតាមពីក្រោយមកដល់ស្រែកឆោរឡោរឡើងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាព័ន្ធចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់១ តែម្តង ។

មន្រ្តីដដែរបានបន្តទៀតថាសំភារៈដែលមានក្នុងកាបូបស្ពាយរបស់ជនរងគ្រោះមានទូរស័ព្ទមួយគ្រឿងម៉ាក Samsung Galaxys ពណ៌ ខ្មៅ និងសំភារៈសិក្សា ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណំុរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស ដារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print