មន្ទីរសាធារណការកាយដីភក់ប្រឡាយ បឹងត្របែកងាយស្រួលរំដោះទឹកចេញពីក្រុង

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឲ្យដំណើរការនៃការ ដោះស្រាយ លើបញ្ហារំដោះជំនន់ទឹកភ្លៀងចេញពីទីក្រុងឲ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយដីភក់ប្រឡាយបឹងត្របែកចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ បូមទឹកបឹងត្របែក ។

...

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នេះមន្ទីរសាធារណការរាជធានីបានកាយ ដីភក់ប្រឡាយបឹងត្របែកចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីយបូមទឹកបឹងត្របែក ។

គួរបញ្ជាក់ថា អាងស្តុកទឹកបឹងត្របែកមានទំហំ២៦ហិកតា ពេលនេះត្រូវបានគេ រំលោភយកនៅសល់មិនដល់១០ហិកតាផង ដោយប្រជាពលរដ្ឋកាន់កាប់ដោយខុស ច្បាប់ និងសាងសង់លំនៅឋានមានមិនតិចជាង៥០០គ្រួសារឡើយ ។ ដោយហេតុនេះហើយទើបអាជ្ញាធររាជធានីតែងតែ មាន វិធានការទប់ស្កាត់ ការពារបឹងនេះរួមនឹងស្តារជាបន្តបន្ទាប់ផងដែរ សំដៅធ្វើ យ៉ាងណារំដោះទឹកបានលឿនចេញពីក្រុង ភ្នំពេញ ៕

a1 (1)

a1 (3)

a1 (2)

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print