ពុទ្ធោអើយ! នៅមិននៅមេបក្សប្រឆាំងនៅស្រុកខ្មែរលោក សម រង្ស៊ី បានស្នើឱ្យ សហគមន៍អឺរ៉ុបឈប់ទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជាដែលទង្វើនេះមិនខុសពី ខឹងគោវ៉ៃរទេះនោះទេបានន័យថា ធ្វើនយោបាយយូរទៅអន់ខ្លាំងណាស់មកផ្កាប់ឆ្នាំងបាយពលរដ្ឋខ្លួនឯងទៅវិញ។
បានជានាយជាលហ៊ាននិយាយថា លោកមេបក្សប្រឆាំងរូបនេះធ្វើនយោបាយយូរទៅអន់ មកផ្កាប់ឆ្នាំងបាយពលរដ្ឋខ្លួនឯងយ៉ាងដូច្នេះ ព្រោះតែមួយរយៈកាលនេះការធ្វើនយោបាយរបស់បក្សប្រឆាំងឧិនថយមិនទៅមុខនិងប្រៀបបានមនុស្សទាល់ច្រក និយាយលែងចេញធ្វើអីគណបក្សកាន់អំណាចមិនកើតក៏ប្រើវិធីខឹងគោវ៉ៃរទេះ ពោលគឺ សុខចិត្តឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជាធ្វើម៉េចឲ្យតែអញបានចូលស្រុកវិញ ។
នែ!អារឿងផ្តាច់ជំនួយស្អីគេហ្នឹង ជាពិសេសឲ្យសហគមន៍អឺរ៉ុបឈប់ទិញផលិតផល សម្លៀកបំពាក់ពីកម្ពុជាវាមិនមែនងាប់ ឬផ្កាប់ឆ្នាំងបាយលោកសម រង្ស៊ី លោក ហ៊ុន សែន ឬគណបក្សកាន់អំណាចស្អីនោះទេ ការពិតអ្នកដាច់បាយដាច់ពោះស្លាប់គឺកសិករកម្មករឯណោះវិញទេ ព្រោះយើងដឹងហើយថាគ្រាន់តែវិស័យកាត់ដេរសម្លៀកបំពាក់ មួយស្រូបយកកម្លាំងពលកម្មប៉ុន្មានម៉ឺន ប៉ុន្មានលាននាក់ក្នុងមួយឆ្នាំៗ? តើជីវភាព កម្មករនឹងក្លាយទៅជាយ៉ាងណាពេលរោងចក្របិទទ្វារ?
ក៏ពិតមែនដែលថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យកំពុងមានការអភិវឌ្ឍរាល់ ហេដ្ឋារចនាសម្ព័ន្ធសឹងថាមិនចាំបាច់ពឹងជំនួយពីបរទេសក៏ពិតមែន ប៉ុន្តែកម្ពុជាមិនអាច ឈរជើងមួយបានទេ គឺវាអាស្រ័យដង្ហើមសេដ្ឋកិច្ចពីបរទេសដោយចៀសមិនផុតឡើយ។ កត្តាសំខាន់គឺយើងត្រូវរួមគ្នាធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង មិនមែននៅសុខៗចង់យកឈ្នះចាញ់គ្នាផ្នែកនយោបាយមកផ្តាច់សេរ៉ូមឲ្យរាស្រ្តក្រីក្រស្លាប់នោះទេ ។
មិននិយាយលេងទេ នយោបាយមិនជួយរាស្រ្តនយោបាយផ្កាប់ឆ្នាំងបាយកម្មករ កសិករធ្វើម៉េចឲ្យតែអញឈ្នះនេះគួរកុំលេងចូលឲ្យសោះ ព្រោះអ្នកស្លាប់គឺរាស្រ្ត ឯអ្នក រស់គឺអ្នកនយោបាយនិងអ្នកមានទ្រព្យ។ ដូច្នេះមេគណបក្សប្រឆាំងត្រូវដឹងថា កុំខឹង គោវ៉ៃរទេះអ្នកស្លាប់ឯណេះគឺកម្មករទេ ៕
ដោយ៖ នាយជាល