បារាំងប្រឈមនឹងការវាយប្រហារសាជាថ្មីពីក្រុមភេរវកម្ម

ចែករំលែក៖

នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls កាលពីថ្ងៃទី១៩ ខែកក្កដា បានប្រកាសថា បារំាងនឹងប្រឈមនូវការវាយប្រហារភេរវកម្មសាជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ។

...

ការប្រកាសខាងលើរបស់នាយករដ្ឋមន្ត្រីបារាំង នៅក្នុងកិច្ចប្រជុំសភា ស្តីពីការពន្យាពេលលុបចោលស្ថានភាពអាសន្ននៅក្នុងប្រទេស ។ ប្រទេសបារាំងត្រូវបានដាក់ក្នុងស្ថានភាពអាសន្នក្រោយរងការវាយប្រហារនៅទីក្រុងនីល សម្លាប់មនុស្ស៨៤នាក់ ។

យ៉ាងហោចណាស់មានមនុស្ស៨៤នាក់ស្លាប់នៅក្នុងហេតុការវាយប្រហារភេរវកម្មតាមបែបថ្មីគឺបើករថយន្តធុនធំបុករះទៅលើហ្វូងមនុស្សកំពុងតែទស្សនាការបាញ់កាំជ្រួចផ្កាភ្លើងអបអរសាទរ ថ្ងៃឯករាជ្យនៅទីក្រុងNice ប្រទេសបារាំង។ ប្រទេសនេះបានជួបនៅការវាយប្រហារភេរវកម្មធំៗចំនួន៣លើកចាប់តាំងពីឆ្នាំ២០១៥ មកទល់ពេលនេះ។

នៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្ម IS ដែលមានអាមេរិក បារាំង រុស្សី និងប្រទេសជាច្រើនទៀតចូលរួម ប៉ុន្តែបារាំង បានក្លាយទៅជាជនរងគ្រោះធំជាងគេនៅក្នុងការវាយប្រហារភេរវកម្ម។ ក្រុមអ្នកឯកទេសបានលើកឡើងថា ហេតុអ្វីបានជាបារាំងក្លាយទៅជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។

តាមពីដើមមកបារាំងគឺជាប្រទេសដែលមានសហគមន៍ជនជាតិអ៊ិស្លាមរស់នៅច្រើនបំផុតក្នុងតំបន់អឺរ៉ុប ប៉ុន្តែបារាំងគឺជាប្រទេសចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព វាយប្រហារលើក្រុមភេរវកម្មអ៊ិស្លាមជ្រុលនិយម។ មានទាហ៊ានបារាំងជាង១ម៉ឺននាក់បញ្ចូលទៅក្រៅប្រទេសចូលរួមសកម្មភាពវាយប្រហារភេរវកម្ម ។

ជនវាយប្រហារភេរវកម្មនៅក្នុងរោងមហោស្រពក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានស្រែកខ្លាំងៗថា «ការវាយប្រហារនេះសម្រាប់ស៊ីរី»។ ទាំងនោះបញ្ជាក់ឲ្យឃើញថា នៅមានអ្នកដែលវាយប្រហារសងសឹកទៅឲ្យក្រុមរបស់ខ្លួននៅស៊ីរី អីរ៉ាក់ ម៉ាលី លីបី និងប្រទេសជាច្រើនទៀត ដែលបារាំងបានចូលរួមសង្គ្រាមប្រឆាំងភេរវកម្ម។

ទទឹមនឹងសកម្មភាពសកម្មរបស់បារាំងនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ប្រទេសនេះក៏បានប្រកាន់វណ្ណៈចំពោះជនជាតិអ៊ិស្លាម ដែលរស់នៅក្នុងទឹកដីបារាំង សហគមន៍អ៊ិស្លាមរស់នៅឯកោនៅក្នុងប្រទេសបារាំង។

កត្តាមួយទៀតគឺអ្នកទោសជាប់ពន្ធនាគានៅក្នុងប្រទេសបារាំងមាន៧០ភាគរយគឺជាជនជាតិអ៊ិស្លាម។ ចំណែកប្រទេសនៅក្នុងតំបន់អឺរ៉ុបដទៃទៀតមានតែ ១០ទៅ១៤ភាគរយប៉ុណ្ណោះ ដែលជាជនជាតិអ៊ិស្លាម។ ក្រោយពេលវាយប្រហារទៅលើទីស្នាក់ការកាសែតត្លុក បារាំងកាន់តែជួបផលលំបាក់ក្នុងការគ្រប់គ្រងអ្នកទោសអ៊ិស្លាម។

មួយវិញទៀតបារាំងគឺជាប្រទេសដែលក្រុមអ៊ិស្លាម IS បានជ្រើសរើសភេរវករច្រើនបំផុតនៅតំបន់អឺរ៉ុប។ នៅជាយក្រុងប៉ារីស តំបន់អណាធិបតេយ្យ គឺជាកន្លែងដែលក្រីក្របំផុត និងត្រូវកាត់ផ្តាច់ចេញពីសង្គមក៏ជាកន្លែងដែលលេចចេញក្រុមភេរវកម្មផងដែរ។

ក្រោយការវាយប្រហារ ក្រុម IS បានជប់លៀងអបអរសាទរ ដោយក្រុមនេះបានបង្ហោះរូបភាព មានតួ Eiffel និងបាតដៃភ្លើង និងអក្សរជាភាសាអារ៉ាប់៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print