ភ្នំពេញៈ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានករណី ស្លាប់ (សង្ស័យឃាតកម្ម )នៅបន្ទប់ផ្ទះជួលលេខ១ ស្ថិតនៅផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ច និងអាជ្ញាធរសង្កាត់បានចុះមកពិនិត្យដល់ទីតាំង សមត្ថកិច្ចជំនាញពិនិត្យ បានធ្វើជនរងគ្រោះឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំ មុខរបរ ជាអ្នកច្រៀងតាម ភោជនីយ៍ដ្ឋាន មានស្រុកកំណើតភូមិព្រែកតាបេះ ឃុំព្រែកពោ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម។
ជនសង្ស័យជាប្តីឈ្មោះភា ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ មុខរបរ រកសុីដឹកឈើ ហើយឃាតកម្មដ៏សហាវនេះអាចកើតឡើងដោយភ្លើងប្រច័ណ្ឌ ខណះអ្នកទាំងពីរ បានគ្នារស់នៅមិនរៀបការស់រយះពេល២ឆ្នាំនោះ៕
ដោយ សុខា
...