ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បាននិយាយពី អ៊ូ ច័ន្ទរ័ត្ន បានបាត់ខ្លួនហើយ គាត់ជាមនុស្សដឹងខ្យល់ ដឹងថាមិនអាចទៅរួច ទើបលោកដាក់ខ្លួនចូលនិវត្តន៍ខាងនយោបាយដោយខ្លួនឯង។ ការដាក់ខ្លួនចូលនិវត្តន៍ គឺអាចរស់នៅដោយសន្តិវិធីដោយស្រួលទៅហោង។ មួយវិញទៀត ដោយសារនៅកម្ពុជាអត់មានវិបត្តិនយោបាយ ដូច្នេះអត់មានត្រូវការមានការចរចានយោបាយដូចការចង់បានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ។
លោក សុខ ឥសាន បន្ថែមថា ៖ ទោះបីទេវតាមានការផ្លាស់ប្តូរតំណែងជារៀងរាល់ឆ្នាំក៏ដោយ ក៏អ្នកកាន់អំណាចនៅតែជាទេវតាដដែល មិនមែនពួកប្រែតនរកមកកាន់អំណាចនោះទេ។ រីឯនៅឋានមនុស្សលោកមានកម្ពុជាជាដើមអ្នកកាន់អំណាចគឺគណបក្សដែលទទួលបានការគាំទ្រពីប្រជាជនកម្ពុជា គឺជាគណបក្សប្រជាជនកម្ពុជាគឺជាបក្សទេវតា។ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ប្រព្រឹត្តតែអំពើប្រទូសរ៉ាយដល់ប្រទេសជាតិ គឺជាក្រុមមនុស្សទុច្ចរិតជាក្រុមឧទ្ទាមក្រៅច្បាប់។ ទស្សនៈក្រុមប្រឆាំង អ្នកណាធ្វើសកម្មភាពឲ្យខ្លួនគឺជាវីរជន តែបើនរណាមិនធ្វើនយោបាយបម្រើក្រុមខ្លួន ថាជាអ្នកលក់ខ្លួនខាងនយោបាយ នេះជាវប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។ ហើយអ្នកដែលមានការគាំទ្រពីប្រជាជនបានកាន់អំណាចតាមឆន្ទៈប្រជាជនដោយអំពើល្អ សប្បាយចិត្តរស់នៅសប្បាយរីករាយ មានផាសុខភាពអាយុយឺនយូរ។ ឯអាពួកចាញ់ឆ្នោតដេកកើតទុក្ខ ដេកកើតទុក្ខ ព្រួយបារម្ភទាំងយប់ទាំងថ្ងៃ ដោយសារមិនបានអំណាច ឆាប់ងាប់ណាស់ រស់នៅមិនបានយូរទេ។ រវាងអ្នកកាន់អំណាចនិងអ្នកមិនបានកាន់អំណាច អ្នកកាន់អំណាចរស់បានយូរវែងឆ្ងាយជាងអ្នកចង់បានអំណាចតែមិនបាន៕