ផ្លូវលេខ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខូចដូចធ្លុកក្របីហើយ អាជ្ញាធរមើលមិនឃើញ

ចែករំលែក៖

ភ្នំពេញ៖ សព្វថ្ងៃផ្លូវថ្នល់នៅស្រុកខ្មែរ មិនថាផ្លូវជាតិ ផ្លូវលំ ផ្លូវបេតុងនោះទេ ត្រូវបានគេមើលឃើញថា ភាគច្រើនគ្មានគុណភាពធ្វើខាងមុខ ខូចខាងក្រោយ ពេលខ្លះផ្លូវធ្វើហើយមិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ផងក៏ខូចទៅវិញ។ ព្រោះតែការសាងសង់មិនត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេសធ្វើខាងមុខខូចខាងក្រោយ ក៏ដោយសារតែខាងក្រុមហ៊ុនម៉ៅការធ្វើផ្លូវ (ចាក់ស្តើងស៊ីក្រាស់) បានជាផ្លូវនៅក្នុងរាជធានីភ្នំពេញត្រូវធ្វើជាប់ជាងគេ។

...

ជាក់ស្តែងបើយើងធ្វើដំណើរតាមផ្លូវលេខ១៣៩ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា យើងនឹងបានឃើញផ្លូវក្រហេងក្រហូង ដូចជាធ្លុកក្របីទៅហើយ តែគេពុំឃើញអាជ្ញាធរដែនដីរាយការណ៍ ឬមន្ទីរសាធារណការ និងដឹកជញ្ជូនមានផែនការទៅជួសជុលនោះទេគឺទុកឲ្យផ្លូវ១ខ្សែនេះចង់ក្លាយទៅក្រឡុកធំៗហើយ ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាអ្នករស់នៅម្តុំនេះបានអំពាវនាវដល់អាជ្ញាធរខណ្ឌ៧មករា ជាពិសេសខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មេត្តាជួយជួសជុលជង្ហុកក្រឡុកនេះផង ពីព្រោះទាន់ផ្លូវមួយនេះនៅមិនទាន់ខូចខ្លាំង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ជាការរៀបចំសោភ័ណ្ឌភាពតាមផ្លូវផងដែរដូច្នេះសរុបសេចក្ដីមក បើគេមិនចង់ឱ្យរដ្ឋចំណាយថវិកា អត់ប្រយោជន៍ក្នុងការកសាង និងជួសជុលផ្លូវទេ គេត្រូវរកវិធីលុបបំបាត់នូវភាពអសកម្មខាងលើនេះឱ្យបាន នោះផ្លូវនៅស្រុកខ្មែរនឹងលែងធ្វើជាប់រហូតដូចគេថាហើយ គឺធ្វើម្ដងជាប់បានយូរជាមិនខាន៕

image4

image3

image2

image1

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print