ក្រុមយក្សមកពីអាល្លឺម៉ង់ Borussia Dortmund បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១១ឆ្នាំដោយបង្កើតការវាយបកត្រលប់មកវិញដ៏អស្ចារ្យក្នុងតង់ទី២ដើម្បីផ្តួលក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid សរុបលទ្ធផលទាំង២ជើង ៥–៤។
ដោយបានចាញ់ការប្រកួតជើងទី១ក្នុងលទ្ធផល២ទល់១ ក្នុងទឹកដី Atletico Madrid ក្រុម Dortmund បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងការរកគ្រាប់បាល់ពីសំណាក់ Julian Brandt និង Ian Maatsen ដែលទាំងពីរនាក់បានស៊ុតបញ្ចូលទីក្នុងតង់ទី១ម្នាក់១គ្រាប់។
ប៉ុន្តែក្រុម Atletico Madrid ធ្វើបានតាមពីក្រោយក្នុងលទ្ធផល ២–១ មកវិញក្នុងតង់ទី២នាទីទី៤៩ ធ្វើឲ្យលទ្ធផលបណ្តោះអាសន្ន៣–៣ នៅពេលដែលការតែតបាល់បញ្ចូលទីរបស់ Mario Hermoso បានផ្លាតចេញពីខ្សែការពារ Mats Hummels របស់Dortmund ចូលទីខ្លួនឯង។
បន្ទាប់មក Angel Correa បានជួយឱ្យក្រុមភ្ញៀវ Atletico Madrid នាំមុខវិញសរុប ៤–៣ នៅពេលដែលគាត់បានស៊ុតបាល់ពីចម្ងាយនៅនាទីទី៦៤។ ប៉ុន្តែ Dortmund បានតាមស្មើវិញម្តងទៀតក្នុងតង់ទី២ ដែលរកគ្រាប់បាល់ដោយ Niclas Fullkrug ពីការបញ្ជូនបាល់របស់ Marcel Sabitzer ដោយការតែតបាល់បញ្ចូលទីនៅនាទីទី៧១។
ក្នុងរយៈពេលតិចជាង៣នាទីក្រោយមកកីឡាករ Sabitzer បានរកគ្រាប់បាល់នាំមុខឲ្យ Dortmund ដោយការស៊ុតបាល់បញ្ចូលទីនៅជ្រុងដើម្បីឈានទៅប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រដ៏វិសេសវិសាល និងរៀបចំការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមParis St-Germain។
Dortmund មិន បាន ឈាន ដល់ វគ្គ ៤ ក្រុម ចុង ក្រោយ នៃ ក្រប ខ័ណ្ឌ Champions League ចាប់ តាំង ពី ពួក គេ បាន បញ្ចប់ចំណាត់ ថ្នាក់ រង ក្នុង ឆ្នាំ២០១២–២០១៣ ហើយនេះ ជា លើក ទី ៤ ហើយ ដែល ក្លិប អាល្លឺម៉ង់ បាន ឡើង ទៅ វគ្គ ៨ ក្រុមចុងក្រោយ។ សមិទ្ធិផលរបស់ពួកគេគឺកាន់តែគួរឱ្យកត់សម្គាល់ដោយគិតថា ពួកគេបានធ្លាក់ចេញពេលដែលលទ្ធផល ២–០ ក្នុងជើងទី១ក្នុងទីក្រុង Madrid។ ប៉ុន្តែក្រុមអាឡឺម៉ង់ មួយនេះបានចាប់ផ្តើមយ៉ាងល្អ ដោយវាយបកយកឈ្នះក្នុងជើងទី២វិញ។
ក្រុម Atletico Madrid បាន របូត គ្រាប់ បាល់ ៤ គ្រាប់ ក្នុង ការ ប្រកួត វគ្គ ចែក ពូល Champions League ជា លើក ដំបូងចាប់ តាំង ពី ចាញ់ Real Madrid ៤–១ ក្នុង វគ្គ ផ្ដាច់ព្រ័ត្រ ឆ្នាំ ២០១៤។ ក្រុមរបស់លោក Diego Simeone ឥឡូវនេះបានឆ្លងកាត់រយៈពេល៧ឆ្នាំដោយមិនបានឈានដល់វគ្គ៤ក្រុមចុងក្រោយនៃការប្រកួតប្រជែងកំពូលរបស់អឺរ៉ុបឡើយ ៕ (រូបភាព ៖ BBC Sport)