ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍រដ្ឋបាល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន៨នាក់ រួមជាមួយវត្ថុតាង៣៥កញ្ចប់ មេក្លោងជាមុខសញ្ញាចាស់ កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនចំនួន០៨នាក់ រួមមានដូចខាងក្រោម៖
១-ឈ្មោះ សួន រ៉េត លន់ធា ភេទប្រុស អាយុ៤៣ឆ្នាំ
ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី
២-ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី (មេក្លោងម្ចាស់ថ្នាំ)✅
៣-ឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី
៤-ឈ្មោះ អ៊ុច វេហា ភេទប្រុស អាយុ២១ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី
៥-ឈ្មោះ ម៉ន ដាវិត ភេទប្រុស អាយុ២៤ឆ្នាំ ភូមិស្រែកោះ ឃុំមហាឬស្សី ស្រុកគងពិសី
៦-ឈ្មោះ សួង រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី
៧-ឈ្មោះ ទេពសុខ រើន ភេទប្រុស អាយុ៣០ឆ្នាំ ភូមិព្រៃងោង ឃុំភារី ស្រុកបសេដ្ឋ
៨-ឈ្មោះ ភឿន មាស ភេទ ប្រុស អាយុ៤៥ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ។
សមត្ថកិច្ចបានពិនិត្យដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់ (តូច ២៩កញ្ចប់ មធ្យម០៦កញ្ចប់ ) ទូរស័ព្ទ០៣គ្រឿង ម៉ូតូ ០៣គ្រឿង ជញ្ជីងអេឡេចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកអធិការនគរបាលស្រុកគងពិសី បានបញ្ជាក់អោយដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចធ្វេីការបង្រ្កាបនិងដកហូតបានពេលនេះជារបស់ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ជាមេក្លោងក្នុងអំពេីជួញដូរប្រចាំតំបន់ស្រុកគងពិសី កន្លងមកឈ្មោះនេះតែងតែបង្កេីតអោយមានព័ត៌មានបោកកុហកសមត្ថកិច្ចតាមរយៈបក្ខពួកប្រឌិតព័ត៌មានឱ្យសមត្ថកិច្ចមូលដ្ឋានតាមដានសកម្មភាពក្រុមខ្លួនផ្ទុយពីការពិត ក្រឡៃហេតុការណ៍និងបំភាន់សមត្ថកិច្ចតែប៉ុណ្ណោះដោយបង្វែរថាអ្នកជួញដូរមេក្លោងចែកចាយគ្រឿងញៀនជាអ្នកនេះ-អ្នកនោះតាមការពិតជាខ្លួនឯងសោះ ល្បិចកលអស់លក្ខ័ជាប់អន្ទាក់ខ្លួនឯង សង្ឍឹមថាលេីកនេះភូមិឃុំប្រាកដជាលែងមានអ្នកចែកចាយគ្រឿងញៀនព្រោះតែឈ្មោះ ម៉េត ពៅ មិនអាចមានស្លាបឬសំណាងចេញពីរនាំងច្បាប់បានស្រួលដូចករណីមុន ( កម្ម : អំពេី ) លែងមានតួឯកសម្ដែងយំស្រែកទៀតហេីយ..។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនខេត្ដដើម្បីបន្ដនីតិវិធី៕អរុណរះ