ឃាត់ខ្លួនក្រុមជនសង្ស័យ១៤នាក់បកស្បង់ចីវរភ្លាមៗក្រោយបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតពីពុទ្ធបរិស័ទ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ចំនួន ១៤អង្គត្រូវបានចាប់បកស្បង់ចីវរភ្លាមៗ និងឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាតនិងរ៉ៃបច្ច័យតាមទីសាធារណៈ។

ការឃាត់ខ្លួនក្រុមជនសង្ស័យក្លែងបន្លំធ្វើជាសង្ឃនេះបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទ នេះ មានឈ្មោះ÷

ទី០១, ឈ្មោះញឹម គឹម ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត,

២,ឈ្មោះសន ឌីណា ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត

៣, ឈ្មោះញឹង សុជាតិ ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត

៤,ឈ្មោះឆេង ភ័ណ្ឌ ភេទប្រុស អាយុ26ឆ្នាំ រស់នៅភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត

៥,ឈ្មោះភឹម ពិសិដ្ឋ ភេទប្រុស អាយុ19ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត

៦,ឈ្មោះឃុំ រ៉ូត ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)

៧,ឈ្មោះហន ម៉េងលី ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិដុកឃ្លខ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)

៨,ឈ្មោះឆាន់ រដ្ឋា ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)

៩,ឈ្មោះយាយសុភារុណ ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានសាធាតុញៀន)

១០,ឈ្មោះច្រាន់ ប៉ាវ ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិទទុង ឃុំដងទង់ ខេត្តកំពត (មានសាធាតុញៀន)

១១,ឈ្មោះញឹន ព្រឿន ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត (មានសាធាតុញៀន)

១២,ឈ្មោះញុន សុខគា ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិត្រពាំនៀល ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)

១៣,ឈ្មោះញ៉ ជឿន ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិបុះញីញ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត (មានសាធាតុញៀន) និងទី

១៤,ឈ្មោះអ៊ិន ធី ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (មានសាធាតុញៀន)។

 

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរស្រុកថ្ពងបន្តទៀតថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតយ៉ាងអនាធិបតេយ្យនេះបាន ជិះរថយន្ត ១ គ្រឿងម៉ាកស្ដារិចមិនស្គាល់ស្លាកលេខ (រត់គេចខ្លួន) និងផាសស្អាប់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1KE-2876 ឃាត់បាន(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន)បានដឹកព្រះសង្ឃក្លែងក្លាយមកចំណុចកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកថ្ពងបានបន្ថែមទៀតនៅ មុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំបាន គឺទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអមលាំងបានរាយការណ៍មកជំនាញ លោកក៏បានដឹកនាំកម្លាំងនិងសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំងនិងប្រជាការពារ បង្កា្របបានក្រុមក្លែងបន្លំឈ្មោះខាងលើនិងដកវត្ថុតាងដូចខាងក្រោមមាន÷

១,ស្បង់ចីវរ ១៤សម្រាប់

២,បាតចំនួន០៣

៣,ថង់យាមចំនួន១៤

៤,ទូរស័ព្ទចំនួន១០គ្រឿង

៥,ធៀបបុណ្យចំនួន១២សន្លឹក

៦,កាតសម្គាល់ខ្លួនចំនួន០៥

៧,ផាសស្អាប់១គ្រឿង និងសម្ភារៈមួយចំនួន។ នាំខ្លួនព្រះសង្ឃក្លែងក្លាយទាំងអស់មកវត្តគិរីមុន្នីកោសី(ហៅវត្តត្រពាំងត្រោក)ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។ ក្នុងនោះរកឃើញមនុស្សចំនួន៩នាក់មានសារធាតុញៀន។

បច្ចុប្បន្នក្រុមជនសង្ស័យ(សង្ឃក្លែងក្លាយ)ទាំង១៤នាក់ រួមជាមួយវត្ថុតាងនគរបាលជំនាញបានកសាងសំណុំ រឿងចាត់ការបន្តតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print