នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញប្រកាសសមាសភាពសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ  នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ អញ្ជើញជាអធិបតីប្រកាសសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជនដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាសមាជិកក្រុមការងារជាច្រើនរូប។  នេះបើយោងតាមប្រភពពី អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។

បន្ទាប់ពីកម្មវិធីប្រកាសសមាសភាពក្រុមការងារចំពោះកិច្ច ឯកឧត្តម នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានដឹកនាំកិច្ចពិភាក្សាប្រមូលធាតុចូលលើគម្រោងប្រព័ន្ធទំនើបកម្មដែលគ្រោងសម្រាប់អភិវឌ្ឍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាផងដែរ។  នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរចំពោះក្រុមការងារដែលបានចូលរួមផ្តល់នូវធាតុចូលល្អៗ និងបានណែនាំឱ្យក្រុមការងារបន្តយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច ព្រមទាំងមានការសហការគ្នាល្អ ដើម្បីជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធដំណើរការបានរលូន និងទាន់ពេលវេលា ៕ 

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print