មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថា ករណីពុលចំណីអាហារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន១១នាក់ ស្រី៧នាក់ ដែលមានរោគ សញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ ធូរស្រាលហើយ !

ចែករំលែក៖

ខេត្តក្រចេះ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍ពុលចំណីអាហារបាន កើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី១០ នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន១១នាក់ ស្រី៧នាក់ ដែលមានរោគ សញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ។ ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។

ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ ដោយផ្អែកលើព័ត៌មាន និងភស្តុតាង លក្ខណៈអេពីដេមីសាស្ត្របានសន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺនេះ គឺ បណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ។

ក្រុមការងារនៅកំពុងបន្តអន្តរាគមន៍អង្កេតស្រាវជ្រាវបន្តទៀត ដើម្បីប្រមូលព័ត៌មានបន្ថែម និងអន្តរាគមន៍ ពិនិត្យព្យាបាលករណីចាស់ និងករណីឈឺថ្មីៗផ្សេងទៀត។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តនូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖

ប្រកាន់ខ្ជាប់អនាម័យដោយលាងសម្អាតដៃឱ្យបានស្អាត និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬ

អាកុលមុនពេលធ្វើម្ហូបអាហារ និងមុនពេលបរិភោគ។ កុំប៉ះពាល់ ឬបរិភោគបក្សីដែលឈឺ ឬងាប់។

ត្រូវរក្សាទុកដាក់ម្ហូបអាហារដែលចំអិនហើយ និងឆៅឱ្យនៅដាច់ដោយឡែកពីគ្នា។

សំអាតសម្ភារប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារ ឱ្យបានត្រឹមត្រូវ និងត្រូវចំអិនម្ហូបឱ្យបានឆ្អិនល្អ។

ត្រូវរៀបចំទុកដាក់វេចខ្ចប់ម្ហូបអាហារឱ្យមានអនាម័យ និងសុវត្ថិភាព ស្ថិតក្នុងសីតុណ្ហភាពសមស្រប។ មិនត្រូវបរិភោគម្ហូបអាហារដែលរក្សាទុកយូរហួសពេលវេលាកំណត់ប្រើប្រាស់។ ត្រូវប្រើប្រាស់ និងទទួលទានទឹកស្អាត ទឹកមានសុវត្ថិភាព ដូចជាទឹកបរិសុទ្ធ ទឹកឆ្អិនជាដើម។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នឹងជូនដំណឹងជូនសាធារណៈជនជាបន្តបន្ទាប់ទៀតអំពីបច្ចុប្បន្នភាពស្ថាន ភាពព្រឹត្តិការណ៍ខាងលើ និងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត។មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍ពុលចំណីអាហារបាន កើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី១០ នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន១១នាក់ ស្រី៧នាក់ ដែលមានរោគ សញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ។ ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។

ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ ដោយផ្អែកលើព័ត៌មាន និងភស្តុតាង លក្ខណៈអេពីដេមីសាស្ត្របានសន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺនេះ គឺ បណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ។

ក្រុមការងារនៅកំពុងបន្តអន្តរាគមន៍អង្កេតស្រាវជ្រាវបន្តទៀត ដើម្បីប្រមូលព័ត៌មានបន្ថែម និងអន្តរាគមន៍ ពិនិត្យព្យាបាលករណីចាស់ និងករណីឈឺថ្មីៗផ្សេងទៀត។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តនូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖

ប្រកាន់ខ្ជាប់អនាម័យដោយលាងសម្អាតដៃឱ្យបានស្អាត និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុលមុនពេលធ្វើម្ហូបអាហារ និងមុនពេលបរិភោគ។ កុំប៉ះពាល់ ឬបរិភោគបក្សីដែលឈឺ ឬងាប់។

ត្រូវរក្សាទុកដាក់ម្ហូបអាហារដែលចំអិនហើយ និងឆៅឱ្យនៅដាច់ដោយឡែកពីគ្នា។

សំអាតសម្ភារប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារ ឱ្យបានត្រឹមត្រូវ និងត្រូវចំអិនម្ហូបឱ្យបានឆ្អិនល្អ។

ត្រូវរៀបចំទុកដាក់វេចខ្ចប់ម្ហូបអាហារឱ្យមានអនាម័យ និងសុវត្ថិភាព ស្ថិតក្នុងសីតុណ្ហភាពសមស្រប។ មិនត្រូវបរិភោគម្ហូបអាហារដែលរក្សាទុកយូរហួសពេលវេលាកំណត់ប្រើប្រាស់។ ត្រូវប្រើប្រាស់ និងទទួលទានទឹកស្អាត ទឹកមានសុវត្ថិភាព ដូចជាទឹកបរិសុទ្ធ ទឹកឆ្អិនជាដើម។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នឹងជូនដំណឹងជូនសាធារណៈជនជាបន្តបន្ទាប់ទៀតអំពីបច្ចុប្បន្នភាពស្ថាន ភាពព្រឹត្តិការណ៍ខាងលើ និងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print