ខេត្តស្វាយរៀង: បុរសជាជនជាតិវៀតណាមបុគ្គលិកអនឡាញ កាស៊ីណូDTG លោតសម្លាប់ខ្លួនមិនដឹងមូលហេតុនៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុង បានអោយដឹងថាបុរសខាងលើមានឈ្មោះ ង្វៀន វ៉ាន់លួន(Nguyen Van Luan អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកអនឡាញ កាស៊ីណូDTG មានទីលំនៅភូមិទី៦ ឃុំង៉ាវ៉ាន់ ស្រុកង៉ាសុន ខេត្តថាញហាវ ប្រទេសវៀតណាម។
ប្រភពបន្តថាកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច
ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៤បន្ទាប់ពីទទួលបានព័ត៌មានពីរប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចយើងថា:មានជនជាតិវៀតណាមស្លាប់នៅក្រោមដើមប្រេងខ្យល់មាត់ប្រឡាយទឹកជិតផ្លូវក្រវ៉ាត់ព្រំដែនខាងក្រោយបរិវេណក្រុមហ៊ុនកាស៊ីណូនិងសណ្ឋាគារDTGស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
លោកអធិការនគរបាលក្រុងបាវិត ចាត់តាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី សមាជិកគណ:កម្មាការកោសលវិច័យ នៃមន្ទីរពេទ្យជីភូ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើការពិនិត្យសាកសព។
ការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យកាមេរ៉ាសុវត្តិភាព ការពិនិត្យសាកសព គ្រូពេទ្យកោសលវិច័យ សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា ឈ្មោះ ង្វៀន វ៉ាន់ លួន ពិតជាស្លាប់ដោយសារប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរប្រាកដមែន។
បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា សាកសពត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនតាមរថយន្ដទៅប្រគល់ជូន ការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុនៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ដ្រ ក្រសួងមហាផ្ទៃ រក្សាទុកនៅសាលរក្សាសព វត្តទឹកថ្លាដើម្បីបន្តតាមច្បាប់៕