ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ
បានអញ្ជើញជាចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាជម្រុញាការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី និងមានការអញ្ជើញចូលរួមពី សំណាក់ លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ និងមន្ត្រី ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូប នៅសាលាខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ។
សូមបញ្ជាក់ថា ៖ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលខេត្តបានជំរុញឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយរដ្ឋបាល ក្រុង ស្រុក ក្នុងការចុះវាស់វែងដីដើម្បីធ្វើប័ណ្ណសំគាល់សិទ្ធកាន់កាប់ ប្រើប្រាស់អាស្រ័យផលជូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្តព្រះវិហារយកចិត្តទុកលើការងារជាប់ជាប្រចាំ ៕