នាយកគ្រប់គ្រងក្រុមហ៊ុនផលិតម៉ូតូ Suzuki Motor បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយនឹងរោង ចក្រមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Thilawa ប្រទេសមីយ៉ាន់ម៉ាដែលនឹងចាប់ផ្តើមផលិតក្នុងឆ្នាំ២០១៨ ខាងមុខនេះ។
ក្រុមហ៊ុននេះបានចាប់ផ្តើមផលិតម៉ូតូ និងរថយន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាលើក ដំបូងក្នុងឆ្នាំ១៩៩៩ នៅក្នុងរោងចក្រ Dagon ដែលស្ថិតនៅប៉ែកខាងត្បូងទីក្រុង Yangon ដោយដាក់ទុនជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។
លោក Takayuki Sugiyama នាយក គ្រប់គ្រងក្រុមហ៊ុនម៉ូតូ Suzuki បានមាន ប្រសាសន៍ថា បន្ទាប់ពី១២ឆ្នាំនៃប្រតិបត្តិ ការនេះយើងចាំបាច់ត្រូវតែបញ្ឈប់ការផលិតដោយសារតែលិខិតអនុញ្ញាតវិនិយោគ របស់យើងអស់សុពលភាព។ ប៉ុន្តែយើងបានរក្សានូវសម្ភាររបស់យើងហើយយើងបានចាប់ផ្តើមផលិតម្តងទៀតកាលពីខែ ឧសភាក្នុងឆ្នាំ២០១៣ជាមួយនឹងលិខិតអនុញ្ញាតថ្មី។
ក្រុមហ៊ុននេះត្រូវតែពឹងផ្អែកទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាការប្រកួតប្រជែងដ៏សំខាន់មួយ។ សម្រាប់ហេតុផលនេះ លោក បានមានប្រសាសន៍ថា ក្រុមហ៊ុន Suzuki បានទិញដីដែលមានទំហំប្រមាណជា ២០ហិកតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Thilawa ហើយនឹងសាងសង់រោងចក្រដោយខ្លួនឯងនៅទីនោះ។
លោកបានមានប្រសាសន៍ថែមទៀត ថា លោកសង្ឃឹមថារដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដ៏សមហេតុផលជុំវិញការនាំចូលរថយន្ត។ ចាប់តាំងពីរដ្ឋាភិបាលចាស់បានបើកទីផ្សារនាំចូលរថយន្តក្នុងឆ្នាំ២០១១មករថយន្តជាង៧លានគ្រឿងត្រូវបាននាំចូលក្នុងប្រទេសនេះ។
លោក Sugiyama បានមានប្រសាសន៍ថា រដ្ឋាភិបាលបច្ចុប្បន្ននេះត្រូវតែ សម្រេចចិត្តនាពេលឥឡូវនេះថាតើនឹងជំរុញឱ្យមានការនាំចូលបន្ថែមទៀតឬគាំទ្រទីផ្សារក្នុងស្រុក។
លោក U Khin Maung Kyaw ប្រធានគោលនយោយបាយរថយន្តរបស់មីយ៉ាន់ម៉ាបានឱ្យដឹងថា អ្នកវិនិយោគបរទេសចូល ចិត្តមីយ៉ាន់ម៉ា ដោយសារតែមានធនធានដី និងមនុស្សជាច្រើន។ ប៉ុន្តែពួកគេព្រួយបារម្ភចំពោះការវិនិយោគដោយសារតែមិនមានច្បាប់និងគោលនយោបាយច្បាស់លាស់ ទៅលើឧស្សាហកម្មរថយន្តនេះ។
ពួកគេចង់បានច្បាប់ច្បាស់លាស់ដើម្បីការពារការវិនិយោគរបស់ពួកគេ។ ដូច្នេះ ហើយយើងកំពុងតែព្យាយាមនាំមកនូវគោលនយោបាយដ៏ច្បាស់លាស់មួយដែលអាចចូលរួមដោះស្រាយគោលនយោបាយ ឈ្នះ=ឈ្នះរវាងប្រទេសមីយ៉ាន់ម៉ានិង បរទេស។
ប្រទេសជិតខាងដូចជា ប្រទេសថៃ បានអភិវឌ្ឍតំបន់ផលិតរថយន្តរួចហើយ។ យ៉ាងណាក៏ដោយ បើទោះបីជាប្រទេសមីយ៉ាន់ម៉ាមិនអាចនាំចេញរថយន្តដែលផលិតក្នុងស្រុកក៏ដោយ ក៏យ៉ាងហោចណាស់ អាចលក់រថយន្តទាំងនោះក្នុងស្រុកផងដែរ។
លោកបានបន្ថែមទៀតថា ប៉ុន្តែខ្ញុំសូម បញ្ជាក់ថាយើងត្រូវតែផលិតរថយន្តដែលស័ក្តិសមសម្រាប់ប្រទេសមីយ៉ាន់ម៉ា ឧទា ហរណ៍កម្លាំងម៉ាស៊ីន១,៣សេសេត្រូវមានតម្លៃថោកល្មមសម្រាប់ប្រជាជនភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ពោលគឺថារថ យន្តទាំងនោះត្រូវមានលក្ខណៈសមរម្យនឹងស្ថានភាពសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា៕
ដោយ៖ រ័ត្ន