ខេត្តត្បូងឃ្មុំៈ ប្រុសណាមិនយំ.. បើទោះជាយំមិនចេញទឹកភ្នែកក៏យំក្នុងចិត្ត ឬប្រឹងញញឹមមែនតែបេះដូងយំ ខណះឃើញភរិយាក្បត់ចិត្តទៅដេកជាមួយប្រុសផ្សេង ហើយប្រទះឃើញដោយផ្ទាល់ភ្នែកបែបនេះ? ជាក់ស្តែងបុរសវ័យអាយុ៤៣ឆ្នាំម្នាក់ឈ្មោះឡន គឹមហេង រស់នៅភូមិនៅភូមិទន្លេបិទក្រោមឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានមកប្តឹងសមត្ថកិច្ចមូលដ្ឋានដោយផ្ទាល់កាលពីវេលាម៉ោង១០និង២៣នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ពីបទផិតក្បត់ ។
ប្រពន្ធរបស់ខ្លួន ឈ្មោះ ស្រេង ស៊ាងលី អាយុ ៣២ឆ្នាំ នៅភូមិឃុំជាមួយ បានផិតក្បត់នាំប្រុសកំណាន់ ឈ្មោះ ជឿន វ៉ាន់រិន អាយុ២៨ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ មកដេកនៅក្នុងផ្ទះរបស់ខ្លួន ជាក់ស្តែង ហើយត្រូវក្រុមគ្រួសារចាប់បានទាំងពីរនាក់ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១២នាទីអធ្រាត បញ្ជូនមកនគរបាលប៉ុស្តិ៍ទន្លេបិទ។ បច្ចុប្បន្នជនសង្ស័យជាសហាយស្មន់នឹងគ្នាទាំងពីរ សមត្ថកិច្ចជំនាញនគរបាលស្រុកបានធ្វើការឃាត់ខ្លួន សាកសួរកសាងសំណុំរឿង បញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់៕
ដោយ វណ្ណៈ