បុរសម្នាក់ថយគោយន្តកន្ត្រៃមិនប្រយ័ត្នបុកគុលឈើបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ថយគោយន្តកន្ត្រៃមិនបានប្រយ័ត្នមកបុកនឹងគុលឈើនៅជាប់នឹងរបងជំហៀងផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

...

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៦ នៅចំណុចទំនប់ស្រែអូរននោង ភូមិសន្តិភាព ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីរអ្នកជិតខាងបាននិយាយថា ជនរងគ្រោះ‌ឈ្មោះ បួ លីថាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកើតហេតុខាងលើ គាត់បើកគោយន្តកន្ត្រៃនេះបម្រុងចេញទៅស្រែចៃដន់គោយន្តនោះជាប់លេខអាយ៉ែក៏បានថយក្រោយមកបុកនឹងគុលឈើនៅជិតនឹងរបងនោះមួយទំហឹងបណ្តាលឲ្យគៀបដៃចង្គូតនឹងទូកគោយន្តចំទ្រូង
បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន‌សពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

1

2

3

4

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print