កូនលោកឧត្តមសេនីយ៍គុយ ប៊ុនសន អតីតសង្សារវ៉ាន់ នីឡា ល្បីពេញហ្វេសប៊ុករឿងបោកលុយលក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ លោកគុយ សិទ្ធស័ក្តិ នាយនគរបាលវ័យក្មេងពាក់ស័ក្តិ៤កន្លះ ត្រូវជាកូនលោកឧត្តមសេនីយ៍ គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អតីតជាសង្សារកញ្ញា វ៉ាន់ នីឡា មិនត្រឹមតែល្បីឈ្មោះក្នុងរឿងបែកបាក់ស្នេហា បន្សល់ទុកឲ្យភាគីខាងស្រីបាត់បង់កិត្តិយសនិងចងចាំដោយ ការឈឺចុកចាប់មួយជីវិតប៉ុណ្ណោះទេ ថ្មីៗនេះលោកស័ក្តិ៤កន្លះ គុយ សិទ្ធស័ក្តិ ត្រូវបានគេប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញរឿងបោកលុយលក់រថយន្តចំនួន៨០០០ដុល្លារ។ ក្នុងនោះ គុយ សិទ្ធស័ក្តិ កំពុងតែល្បីឈ្មោះហ្វេសប៊ុកផងដែរ។

...

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ យ៉ាងតិចមានម្ចាស់Account facebook ចំនួន២បានបកអាក្រាត ទម្លាយអាថ៌កំបាំងរឿងជំពាក់ប្រាក់ម្នាក់ចំនួន៣០០ដុល្លារ និងម្នាក់ទៀតចំនួន៨០០ដុល្លារ។ ម្ចាស់ Account Facebook មានឈ្មោះថា “ Sim Sotheara “ បានបង្ហោះនៅរូបថតលោក គុយ សិទ្ធស័ក្តិ និងឪពុកជាមួយនឹងឯកសារលក់រថយន្តម៉ាក Hummer តម្លៃ៨០០០ដុល្លារ។

ម្ចាស់Account រូបនេះបានបញ្ជាក់ថា គុយ សិទ្ធស័ក្តិ បានលក់រថយន្តម៉ាក Hummer ឲ្យខ្ញុំក្នុងតម្លៃ៨០០០ដុល្លារ ក្រោយពីលក់រថយន្តឲ្យខ្ញុំបានចំនួន១០ថ្ងៃ បន្ទាប់មកគុយ សិទ្ធស័ក្តិបានប្រាប់ថា ម្តាយវាសុំលោះយកឡានទៅវិញ។ Sim Sotheara បានបន្តថា បន្ទាប់មកខ្ញុំក៏យល់ព្រម ហើយបើកឡាន យកទៅឲ្យវាដល់ផ្ទះ រួចក៏ជួបម្តាយវា ហើយម្តាយវាក៏សុំខ្ញុំឲ្យយកឡានចូលផ្ទះ ប្រាប់ថាកុំឲ្យអ្នកជិតខាងដឹងខ្មះគេ ហើយភ្លាមនោះគុយ សិទ្ធស័ក្តិបានគេចខ្លួនចេញពីផ្ទះ ហើយម្តាយគេក៏បិទទ្វារមិនបានប្រគល់លុយឲ្យខ្ញុំទេ។ នេះប្រហែលវាអាងឪពុកវាឧត្តមសេនីយ៍នៅក្រសួងមហាផ្ទៃ បានជាហ៊ានដើរបោកប្រាស់គេ។ លោកបន្តថា រឿងនេះ ខ្ញុំបានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

បើទោះជាមានការបង្ហោះលើហ្វេសប៊ុកពាក់ព័ន្ធថា អតីតសង្សារវ៉ាន់ នីឡា បោកប្រាស់បែបនេះក្តី មកទល់នឹងរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នគរវត្តមិនអាចទាក់ទងបានទេពីលោកស័ក្តិ៤កន្លះគុយ សិទ្ធស័ក្តិ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែកូនឧត្តមសេនីយ៍រូបនេះបានធ្វើឲ្យពិភពសិល្បៈជ្រួលច្របល់ជាមួយ នឹងការរិះគន់ដោយមិនសំចៃមាត់ពីគ្រប់មជ្ឈដ្ឋានជុំវិញរូបភាពអាក្រាធកាយរបស់កញ្ញាវ៉ាន់ នីឡា ត្រូវបានបង្ហោះលើហ្វេសប៊ុកចែកចាយទៅកាន់មនុស្សជាច្រើន ហើយករណីនេះភាគីកញ្ញារងគ្រោះ ដាក់ភាព សង្ស័យថា លោកស័ក្តិ៤កន្លះវ័យក្មេងជាអតីតសង្សារគឺជាអ្នកបង្ហោះ៕

pic3

pic1

13754601_1157100321028629_7349367198420150737_n

13729159_1157100307695297_6443441085858499798_n

13659035_1157100467695281_2480646632957183955_n

13754278_1157100697695258_8680421487060592815_n

13690735_1157100611028600_6507788781420020311_n

pic213669724_1157100581028603_7991855390307389391_n 13709979_1157100551028606_8230978846423219485_n 13775601_1157134787691849_1233500175387503767_n 13716117_1157134817691846_3924379118396856848_n 13729105_1157134801025181_5254996294953432784_n 13775502_1157100684361926_6157904085194473954_n 13770530_1157100657695262_4188653866854595391_n 13731472_1157100531028608_3322018675205649553_n 13729184_1157100587695269_1188224663770191507_n 13726847_1157100651028596_114649840955295943_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print