លោក ឃឹម ហ្វីណង់ ដឹកនាំក្រុមការងារ មកដកស្រង់បទពិសោធ និងសិក្សាស្វែងយល់ពីការងារគ្រប់គ្រងសហគមន៍កសិកម្ម

ចែករំលែក៖

ប្រទេសវៀតណាម ៖ ដឹកនាំក្រុមការងារ មកដកស្រង់បទពិសោធ និងសិក្សាស្វែងយល់ពីការងារគ្រប់គ្រងសហគមន៍កសិកម្មនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់មួយចំនួនក្នុងប្រទេសវៀតណាម។ នេះជាការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ បានថ្លែងថា ៖ គេដើរលឿនជាងយើង គេមានរបៀបរបស់គេ តែយើងក៏មានរបៀបរបស់យើងដែរ។ ទេសកាលខុសគ្នាបង្កើតបានជាស្ថានភាពផ្សេងគ្នាទាំងលើបញ្ហាប្រឈម និងឱកាស ទាមទារឱ្យមានយុទ្ធសាស្ត្រដាច់ឡែកពីគ្នា តែយើងក៏នៅតែអាចរៀនសូត្រពីគេបាន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ អ្វីដែលសំខាន់នោះគឺ មិនថាវៀតណាម ថៃ ឬប្រទេសដែលរឹងមាំខាងផ្នែកកសិកម្មផ្សេងទៀតទេ ការធ្វើកសិកម្មក្រោមទម្រង់ជាសហគមន៍គឺជាឆ្អឹងខ្នងដ៏ចាំបាច់សម្រាប់អភិវឌ្ឍវិស័យកម្មមួយប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារនាំចេញ និងបំពេញឱ្យការធ្វើកសិកម្មជាលក្ខណៈគ្រួសារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print