ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា “សូមជនរួមជាតិជួយគាំទ្រ ផ្សព្វផ្សាយ និងចែករំលែកឱ្យបានច្រេីនអំពីសម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍ របស់កម្ពុជាយើង។
សម្តេចធិបតី មានប្រសាសន៍ថា ៖ ការផ្លាស់ប្តូរបទពិសោធន៍ និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជា រួមជាមួយនឹងក្បាច់គុនសៅលីញចិន ក្នុងព្រឹត្តិការណ៍ ផ្លាស់ប្ដូរវប្បធម៌ បានធ្វេីឡេីងនៅមុខប្រាសាទបាយ័ន ទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្តល់នូវភាពទាក់ទាញ និងអនុស្សាវរីយ៍ល្អ ជាពិសេសជំរុញក្នុងការផ្សព្វផ្សាយប្រាសាទខ្មែរ ទៅកាន់ពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមបងប្អូន អ៊ំពូមីង តាយាយ ជួយគាំទ្រ និងចែករំលែកឱ្យបានច្រេីន ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ តំបន់ទេសចរណ៍ សម្រស់កម្ពុជាកាន់តែច្រេីន ដេីម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា និងលេីកកម្ពស់កម្រិតជីវភាពយេីងកាន់តែល្អប្រសេីរតាមរយៈឧស្សាហកម្មទេសចរណ៍គ្មានផ្សែងនៅកម្ពុជាយេីង” ៕