រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរសុខាភិបាល ត្រូវបន្ដចុះត្រួតពិនិត្យ ឱសថស្ថានឯកជន ឱសថស្ថាន-ឱស ថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាលជំងឺ ឱ្យបានទៀងទាត់រៀងរាល់ខែ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរសុខាភិបាល ត្រូវបន្ដចុះត្រួតពិនិត្យ ឱសថស្ថានឯកជន ឱសថស្ថាន-ឱសថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាលជំងឺ ឱ្យបានទៀងទាត់រៀងរាល់ខែ ។ ឯកឧត្ដម អ៉ីមរ៉ន ហាស្សាន់  អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី  ឯកឧត្ដមអ៉ីមរ៉ន ហាស្សាន់  អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ។
ឯកឧត្ដម អ៉ីមរ៉ន ហាស្សាន់ បានមានប្រសាសន៍លើកឡើងថា៖ តាមរយៈសមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ គឺពិតជាបានបង្ហាញឱ្យឃើញពីភាពរីកចម្រើន លើវិស័យសុខាភិបាលនៅ រាជធានីភ្នំពេញគួរឱ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ ជាក់ស្តែងយើងបានឃើញថា ការសំរាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យារកំណើត ការពិនិត្យផ្ទៃពោះមុនសំរាលដោយបុគ្គលិកសុខាភិបាល កុមារអាយុ ក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេង និងវ៉ាក់សាំងការពារជំងឺកញ្ជ្រោល បានកើនឡើងជាលំដាប់។ ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរងមន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាល ជំងឺត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់ខែ។ ការរីកចម្រើនទាំងអស់នេះ គឺច្បាស់ណាស់ កើតចេញមកពីកិច្ចសហការល្អរវាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលនានា ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងរាជធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ១ ការិយាល័យ ស្រុកប្រតិបត្តិចំនួន ០៧ ដែលមានមន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន៤៦ និងប៉ុស្តិ៍សុខភាពចំនួន៤ទីតាំង និងមានមន្ត្រី និងបុគ្គលិកសុខាភិបាលចំនួន ១.៥២៩រូប (ស្ត្រីចំនួន ៦៦៩រូប)។មន្ទីរ បានទទួលពិនិត្យពិគ្រោះ ជំងឺថ្មីជូនប្រជាពលរដ្ឋចំនួន ៤៦២.០៩៤ ករណី បានផ្តល់សេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកទាំង០៨ ចំនួន ១២.៥៣៦នាក់ បានផ្តល់សេវាថែទាំសុខភាពមាតា ទារក និងកុមារមួយចំនួន បានល្អប្រសើរ។ បានផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និង ថែទាំទារក ដែលបានជួយកាត់បន្ថយអត្រាមរណៈភាពមាតា។  បានផ្តល់គ្រាប់ថ្នាំ ជីវជាតិដែក/អាស៊ីតហ្វូលិកដល់ស្ត្រីមានគភ៌ ផ្តល់ថ្នាំទម្លាក់ព្រូន មេបង់ដាហ្សុល។ អត្រាគ្របដណ្តប់នៃវ៉ាក់សាំង ៣ដួស បង្ការជំងឺខាន់ស្លាក់ ស្វិតដៃជើង តេតាណូស រលាកសួត (DPT-HepB-Hib 3) ផ្តល់ការពិគ្រោះជំងឺករណីថ្មីលើកុមារអាយុក្រោម៥ឆ្នាំ អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ បានព្យាបាល អ្នកជំងឺរបេងឱ្យជាសះស្បើយ ប្រមាណ
៩៥%។
លោកបានបន្តទៀតថា មន្ទីរសុខាភិបាលបានគ្រប់គ្រង និងសម្រប សម្រួលក្នុងការអនុញ្ញាតបើកថ្មីមន្ទីរពេទ្យឯកជន មណ្ឌលកែសម្ផស្ស មន្ទីរព្យាបាល មាត់ធ្មេញ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ បន្ទប់ ពិគ្រោះព្យាបាលជំងឺទូទៅបន្ទប់ពិគ្រោះជំងឺមាត់-ធ្មេញ បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ បន្ទប់ថែទាំជំងឺ បន្ទប់ពិគ្រោះជំងឺសើរស្បែក បន្ទប់ព្យាបាល បន្ទប់ពិគ្រោះជំងឺផ្លូវចិត្ត បន្ទប់ ពិគ្រោះព្យាបាលជំងឺភ្នែក។ ទន្ទឹម នោះយើងក៏បានបិទសេវាឯកជនមួយចំនួនផងដែរ ដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ណែនាំ។ សមិទ្ឋផលដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី សម្រេចបានក្នុងឆ្នាំ២០២៣នេះ បាន មកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់រូបដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនានា និងការចូលរួមរបស់ សហគមន៍។ សូចនាករសំខាន់ៗ កំពុងស្ថិតនៅក្នុងវឌ្ឍនភាព ហើយកត្តាគន្លឹះដែលនាំឲ្យសំរេចបាននូវសមិទ្ធផលខាងលើគឺ៖ ដោយមានការគាំទ្រដ៏រឹងមាំ
របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print